ការចូលរួម​របស់លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​មិនមែនជា​ការយល់ព្រម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍​រប​ស់ស្ថានទូត​អាមេរិក​ចេញផ្សាយ​នៅ​ថ្ងៃ​តី​២៣​ខែកញ្ញា​នេះ​ឲ្យ​ដឹងថា ការចូលរួម​របស់លោក​ឯកអគ្គរដ្ឋទូត​អាមេរិក  មិនមែនជា​ការយល់ព្រម​ទទួល​ស្គាល់​​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​គណបក្សនយោបាយ​ណាមួយ​នោះទេ​ ។ ​​សេ​ច​ក្តីថ្លែងកា​រ​ណ៍​​បន្ត​ថា ស្ថានទូត​អាមេរិក នៅតែ​បន្តស្នើ​ឲ្យ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​នឹង​ជួយ​ដល់​កិច្ចប្រឹងប្រែង​ក្នុងការ​វាយតម្លៃ និង​ដោះស្រាយ​នូវ​រាល់​កំហុសឆ្គង​ផ្សេងៗ​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត ។ ការត្រួតពិនិត្យ​នេះនឹង​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ទំនុកចិត្ត​កាន់​តែ​ច្រើន​ថែមទៀត​ទៅលើ ប្រព័ន្ធ​បោះឆ្នោត​។​

king-usa 

​សហរដ្ឋអាមេរិក​មាន​ជំនឿ​ថា​សភាជាតិ​ដែលមាន​ដំណើរការ​ត្រឹមត្រូវ​ទាមទារ​ឲ្យ​មាន ការចូលរួម​នៃ គណបក្សនយោបាយ​សំខាន់ៗ​ទាំងពីរ ដោយ​អំពាវនាវ​គណបក្ស​ទាំងពីរ​អនុវត្ត​នូវ​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃទី ១៦ ខែកញ្ញា ដែល​ប្រឆាំងនឹង​អំពើ​ហឹ​ង្សា គាំទ្រ​ឲ្យ​មានការ​ពិភាក្សា ស្តីពី​កំណែទម្រង់​ការបោះឆ្នោត និង​យល់ព្រម​ដោះស្រាយ​បញ្ហា​ជាតិ​នានា​តាមរយៈ​ការពិភាក្សាគ្នា​។​សេចក្តីថ្លែងការណ៍​បន្ត​ថា គណបក្ស​ទាំងអស់ គួរ​ចាប់យក​ឱកាស​នេះ ដើម្បី​លើក​កំពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​នូវ​កំណែទម្រង់​ដ៏​មានន័យ ដែល​ពង្រឹង​នីតិរដ្ឋ និង​បង្កើន​ការគោរព​សិទ្ធិមនុស្ស​។ សហរដ្ឋអាមេរិក ស្នើអោយ​ថ្នាក់ដឹកនាំ​គណបក្ស​ធ្វើការ​ជាមួយគ្នា ដើម្បី​សំរេចបាន​នូវ​លទ្ធផល​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​ឯកភាពគ្នា និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ជាធំ​។​

us11

​សហរដ្ឋអាមេរិក បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការចូលរួម​សម័យប្រជុំ​សភា មិនមែន​មានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ ដោយ​សហរដ្ឋអាមេរិក​បន្ត​ស្នើ​ឲ្យ​មានការ​ត្រួត​ពិនិត្យឡើងវិញ​ដោយ​តម្លាភាព នូវ​ភាពមិនប្រក្រតី​នានា ទាក់ទង​នឹង​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃទី​២៨​កក្កដា​។​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន ចូលរួម​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​របស់​រដ្ឋសភាជាតិ​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតី របស់​ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហមុនី​។​

us22

​កាលពី​ថ្ងៃ​សុក្រ​អង្គទូត​នានា​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​អំពី ការសម្រេចចិត្ត​របស់​ខ្លួន ក្នុង​ចូលរួម​ប្រជុំ​សភា​ដំបូង​នា​ថ្ងៃទី​២៣​ខែកញ្ញា លើកលែងតែ​ទូត​សហរដ្ឋអាមេរិក​មួយ បង្ហាញ​ភាពស្ទាក់ស្ទើរ ។​ ​ក្រោយ​ការបោះឆ្នោត សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ហើយ​បន្ត​អំពាវនាវ​ឲ្យ​មានការ​ចរចា​បន្ត​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​វត្តមាន​នៅក្នុង​វិមាន​រដ្ឋសភា​ទេ គឺ​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គេ​ក៏​សង្កេតឃើញ មាន​តំណាង​ទូត​មកពី ស្ថានទូត​អាមេរិក សហភាព​អឺរ៉ុប បារាំង អូស្ត្រាលី និង​ស្ថានទូត​ជា​ប្រទេស​ជា​មិត្ត ជាពិសេស​ប្រទេស​ជា​សមាជិក​អាស៊ាន​៕

 

Leave a Reply

(*) Required, Your email will not be published