កូនប្រុស​លោក ប៊ុន សេរី ប្រធាន​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ​ដែល​បើករថយន្ត​បុក​គេ​ស្លាប់​៣​នាក់ សាលា​ឧ​ទ្ឋ​រណ៍​សម្រេច​ដោះលែង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ប្រភពព័ត៌មាន ពី​ព​ន្ឋ​នាគារ P.J ឲ្យ​ដឹងថា ឈ្មោះ ប៊ុន រតនៈ  កូនប្រុស​លោក ប៊ុន សេរី ប្រធាន​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​ដោះលែង​ឲ្យ​មាន សេរីភាព​វិញ​ហើយ​កាលពី​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១៣​។

image003 

ឈ្មោះ ប៊ុន រតនៈ ដែល​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្ត្រី ៣​នាក់​ស្លាប់​ភ្លាមៗ និង​ជិត​១០​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​នោះ ត្រូវបាន​សាលា​ឧ​ទ្ឋ​រណ៍​សម្រេច​ដោះលែង​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​ប​ន្ឋូ​រ​បន្ថយទោស​ពី​ជាប់ពន្ធនាគារ​៣​ឆ្នាំ អនុវត្ត​ទោស​៤​ខែ មក​ដាក់គុក​២​ឆ្នាំ និង​អនុវត្ត​ទោស​២​ខែ​វិញ​។ ការសម្រេច របស់​សាលា​ឧ​ទ្ឋ​រណ៍ ធ្វើឡើង​ដោយ​លោក ឃុន លាង​ម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​ញូ​ង ធុល លោក យ៉ុង ណា​រ៉ុង ជា​សមាជិក និង​លោក ហ៊ាន រិ​ទ្ឋ ជា​តំណាង​មហាអយ្យការ ។​

image002

គួររំលឹកថា ក្នុង​សីហា ឆ្នាំ​២០១៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ឈ្មោះ ប៊ុន រតនៈ ដាក់​ព​ន្ឋ​នាគារ​៣​ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ព​ន្ឋ​នាគារ​តែ​៤​ខែ ប៉ុណ្ណោះ ។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវបាន​ជនជាប់ចោទ​ប្តឹង​ឧ​ទ្ឋ​រណ៍ ។​ ​បណ្តឹង ឧ​ទ្ឋ​រណ៍​របស់​ជនជាប់ចោទ ត្រូវបាន​សាលា​ឧ​ទ្ឋ​រណ៍​លើក​យកមក​បើក សវនាការ​ជំនុំជម្រះ និង ប្រកាស​សាលដីកា នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣​។  ចៅក្រម បានសម្រេច​កែប្រែ​ទណ្ឌកម្ម​លើ​ឈ្មោះ ប៊ុន រតនៈ ពី​ដា​ក់ព​ន្ឋ​នាគារ​៣​ឆ្នាំ​អនុវត្ត​៤​ខែ មក​ដាក់គុក​២​ឆ្នាំ អនុវត្ត​ទោស​២​ខែ វិញ​។​

image005

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣៥ នាទី ល្ងាច​ថ្ងៃទី​២០ កក្កដា ២០១៣ តាមផ្លូវ​ជាតិ​លេខ​មួយ​មុខ​វត្ត​ចំប៉ា​ស្ថិតក្នុង​ភូមិ​ជ្រោយ អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្តាលឱ្យ​អ្នក​ស្ត្រី​៣​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ពេញ​ថ្នល់​។​ជនបង្ក​ហេតុ ត្រូវគេ​ស្គាល់​ថា ជា​កូន​សំណព្វចិត្ត​របស់លោក ប៊ុន សេរី ជា​អ្នក​កាន់​លុយ​ដ៏​មានអំណាច​និង​ដុះ​ស្លែ ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ប៉ុន្តែ​ករណីនេះ​អាច​បញ្ចប់ ដោយ​ការសម្រុះសម្រួល​គ្នា ជា​លុយកាក់ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ​ឈ្មោះ ប៊ុន រតនៈ អាយុ​៣០ ឆ្នាំ មាន​ទីលំនៅ សង្កាត់​ទូល​ទំពូង​ទី​១ ខណ្ឌចំការមន ជា​មន្ត្រី​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស សំណព្វចិត្ត​របស់លោក ប៊ុន សេរី ជា​អ្នក​កាន់​លុយ​ដ៏​មានអំណាច​និង​ដុះ​ស្លែ ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​បន្ទាប់ពី​បាន​បើករថយន្ត​ទំនើប​ម៉ាក​ឡង់​រ៉ូ​វែ ពាក់​ស្លាក​លេខ​2AA-6777  ដោយមាន​ដឹក​ស្រី​កំណាន់​ម្នាក់​ផង បុក​រះ​ធ្វើ​ឲ្យ​ស្ត្រី​៣​នាក់​ស្លាប់​ភ្លាមៗ យ៉ាង​អ​ណោ​ច​អធម​ពេញ​ថ្នល់​និង​យ៉ាងហោចណាស់​១០​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល នៅមុខ​វត្ត​ចំប៉ា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ៥ និង ៣៥ នាទី ល្ងាច​ថ្ងៃ​សៅ ទី ២០​ខែកក្កដា ឆ្នាំ ២០១៣ ។ ដោយ​ស្ថានភាព​នៅ​កន្លែងកើតហេតុ មើលទៅ​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់ ហើយ​ជនរងគ្រោះ​ខ្លះ ស្លាប់​យ៉ាង​វេទនា​បំផុត ។

image001

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ១. ផល្លី ហៅ​ស្រី ម៉ៅ អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ ជ្រោយ​អម្ពិល សង្កាត់ ក្បាលកោះ ខណ្ឌមានជ័យ ២. សូ​នី អាយុ ៤២​ឆ្នាំ និង​ឈ្មោះ កែវ ពិសី ដែល​ទាំង​២​អ្នកជា​ម្ដាយ​និង​កូន រស់នៅ​ភូមិ កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត កណ្ដាល ។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន ឃាត់ខ្លួន ភ្លាមៗ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕​ ដោយ ចៅ​មហា​

 

Leave a Reply

(*) Required, Your email will not be published