ចិន​កំពុង​បែរខ្នង​ដាក់​កូរ៉េខាងជើង​?

, , Leave a comment

​ប្រទេស​ចិន ៖ មាន​សញ្ញា ជាច្រើន​ទម្លាយ​ចេញ​ឲ្យ​ឃើញថា ចិន​កំពុង​ផ្លាស់ប្តូរ​នយោបាយ ជាមួយ​កូរ៉េខាងជើង ពិសេស គឺ​ក្រោយ​ពេលដែល​ប្រទេស​នេះ បាន​សាកល្បង​នុយក្លេអ៊ែរ កាលពី​ខែមីនា ឆ្នាំ​២០១៣ ។​ ​ការដែល​ប្រទេស​ចិន អនុវត្ត​នយោបាយ​ថ្មី ចំពោះ​កូរ៉េខាងជើង ពុំមាន​អ្វី​ចម្លែក​ខ្លាំងក្លា​ទេ ។ នយោបាយ​កូរ៉េខាងជើង​របស់​ចិន ធ្លាប់បាន​ចលនា​ប្តូរ​ទៅតាម​ទិសដៅ ស្ថាបនា​ជាង​មុន ក្នុង ២​ទស្សវត្សរ៍​កន្លងមក ។ ប្រការនេះ បង្ហាញ​នូវ​តួនាទី​សាកល កាន់តែខ្លាំង​ឡើង​របស់​ចិន ដែល​នាំមក​បាន​ដោយ​កម្លាំង​សេដ្ឋកិច្ច ។​

110713_kienthuctg_06_choi-arrives

​តាំងពី​កូរ៉េខាងជើង​ពិសោធន៍ នុយក្លេអ៊ែរ​លើក​ទី​២ នៅ​ឆ្នាំ​២០០៩ នោះ មន្ត្រី​ដឹកនាំ​របស់​ចិន បានធ្វើការ​វាយតម្លៃ​ឡើងវិញ ពី​គោលនយោបាយ​កូរ៉េខាងជើង ហើយ​សម្រេច​ផ្តាច់​បញ្ហា​នុយក្លេអ៊ែរ ចេញ​ផុតពី​ទំនាក់ទំនង​ទ្វេភាគី ។​ ហេតុ​នេះឯង ទើប​នាយករដ្ឋមន្ត្រី​គ្រានោះ លោក វេន ជី​ប៉ាវ បាន​ទៅកាន់​ក្រុង​ព្យុងយ៉ាង នា​ខែតុលា ឆ្នាំ​២០០៩ ដោយ​សន្យា​ជំនួយ​សេដ្ឋកិច្ច​យ៉ាង​សន្ធឹកសន្ធាប់ បំណង​ឲ្យ​កូរ៉េខាងជើង​អនុវត្ត​ទម្រង់​សេដ្ឋកិច្ច​បើកទ្វា​ដូច​ចិន និង​បង្កើតឡើង​នូវ​បរិស្ថាន​នយោបាយ​ល្អ​ជាង​មុន ដើម្បី​ឧបទ្វីប​កូរ៉េ​មួយ ដែល​គ្មាន​នុយក្លេអ៊ែរ ។​

 

​ចុងក្រោយ កូរ៉េខាងជើង កាន់តែ​ចំណុះ​ចិន​អំពី​សេដ្ឋកិច្ច ។ ប៉ុន្តែ បញ្ហា​ដែល​ធំ​នោះ គឺ​មេដឹកនាំ​កូរ៉េខាងជើង បាន​យល់ច្រឡំ ពី​គោលនយោបាយ “​ជំនួយ​សន្ធឹកសន្ធាប់​” របស់​ចិន ជា​ជាស​ញ្ញា ដែល​ក្រុង​ប៉េកាំង ពុំ​ចង់​បង្ក​សម្ពាធ​លើ​ព្យុងយ៉ាង ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ ។ ហេតុនេះ ទង្វើរ​របស់​កូរ៉េខាងជើង កាន់តែ “​ញុះញង់​” ខ្លាំង​ឡើង តាមរយៈ​ការ​វាយ​ពន្លិច​នាវា​អម​ការពារ Cheonan និង​ផ្លោង​កាំភ្លើង​ធំ លើ​កោះ Yeonpuyeong របស់​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០១០ ។​

 

​ការបាញ់ កាំជ្រួច Yonha-3 ដែល​នាំយក​ផ្កាយរណប​នា​ខែធ្នូ ឆ្នាំ​២០១២ និង​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ នៅ​ខែមីនា ឆ្នាំ​២០១៣ បានធ្វើ​ឲ្យ​មេដឹកនាំ​ចិន ស៊ី ជិន​ពៀន ទទួល​អារម្មណ៍​ថាៈ “​គ្រប់គ្រាន់​” ពេក​ហើយ​។ លទ្ធផល​គឺ នយោបាយ​កូរ៉េខាងជើង​របស់​ចិន បាន​ឈានចូល​ដំណាក់កាល​ថ្មី ។​

 

​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បានធ្វើការ​ស្តីបន្ទោស​ចំៗ លើ​ម​ហិ​ច្ឆិ​តា​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង ។ ថ្វីបើ​នៅ​ចាត់ទុក​កូរ៉េខាងជើង ជា​តំបន់ទ្រនាប់​យុទ្ធសាស្ត្រ​ក៏ដោយ ប៉ុន្តែ តួនាទី​សាកលលោក​ថ្មី បង្ខំ​ឲ្យ​ចិន​មានប្រតិកម្ម​ថ្មី ជាមួយ​ប្រទេស​នេះ ។ ព្រោះថា ឧបទ្វីប​កូរ៉េ​មួយ គ្មាន​នុយក្លេអ៊ែរ ជាការ​បន្ធូរ​សម្ពាធ និង​មាន​ប្រយោជន៍​ដល់​ចិន អំពី​យុទ្ធសាស្ត្រ​សាកលលោក​ថ្មី ខណៈពេលដែល​ប្រធាន​រដ្ឋ ស៊ី ជិន​ពៀន ចង់​ស្ថាបនា “​ចំណងទាក់ទង​ប្រទេស​ធំ​” ថ្មី ជាមួយ​អាមេរិក ។​

 

​ចំពោះ ចិន ការចំណាយ​លើ​យុទ្ធសាស្ត្រ​រយៈពេល​វែង ក្នុង​បរិបទ​ប្រឈមមុខ​ពី​សន្តិសុខ ជាមួយ​អាមេរិក វា​បាន​រំលង​ចោល​នូវ​ប្រយោជន៍​យុទ្ធវិធី​រយៈពេល​ខ្លី -​ការបន្ត​គាំទ្រ​កូរ៉េខាងជើង ប្រៀបដូចជា “​តំបន់ទ្រនាប់​” ។ នោះ​ពុំទាន់​និយាយ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​-​នយោបាយ ចិន​-​កូរ៉េខាងត្បូង “​មាន​ប្រយោជន​ទាំងសងខាង​” និង​កាន់តែ​ស៊ីជម្រៅ ។​

 

​វា​ដល់​ពេលដែល ចិន​ត្រូវ​តុល្យភាព​ផលប្រយោជន៍ ភូមិសាស្ត្រ​នយោបាយ​ប្រពៃ​ណៅ​របស់ខ្លួន​ឡើងវិញ ក្នុងតួនាទី​ជា​មេដឹកនាំ​ពិភពលោក ប្រការ​នេះឯង បាន​នាំ​ឲ្យ​ចិន​គាំទ្រ​បណ្តា​វិធានការ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង របស់​អង្គការសហប្រជាជាតិ ចំពោះ​ករណី​សាកល្បង​កាំជ្រួច និង​នុយក្លេអ៊ែរ ។​ ​កូរ៉េខាងជើង ពិតជា​ធ្លាក់​ក្នុងស្ថានភាព​លំបាក គ្រា​ដែល “​ជញ្ជាំង​អាណាព្យាបាល​” ត្រូវបាន​រុះរើរ​ចេញ​ជា​បណ្តើរៗ​នោះ ៕

 

Leave a Reply

(*) Required, Your email will not be published