Merkel ក្លាយជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៣

, , Leave a comment

​ប្រទេស​អាល្លឺម៉ង់ ៖ តាម BBC ដែល​ដកស្រង់​លទ្ធផល​សន្លឹកឆ្នោត នោះ​គណ​ប្រជាធិបតេយ្យ​គ្រឹ​ស្ត​សាសនា (CDU) របស់​អ្នកស្រី Merkel ទទួលបាន​សម្លេងគាំទ្រ ៤២% ។ ម្ចាស់​សន្លឹកឆ្នោត​បានផ្តល់​ក្តី​សង្ឃឹមលើ​ស្ត្រី ដែលមាន​អំណាច​ធំ​បំផុត​ពិភពលោក និង​ធ្លាប់ជា​នាយករដ្ឋមន្ត្រី ដែល​បាន​កាច់ចង្កូត​ប្រទេសជាតិ ឆ្លង​ផុត​វិបត្តិ​បំណុល​នៅ​តំបន់​នាយ​ប្រាក់​អឺរ៉ូ បាន​យ៉ាង​សុវត្ថិភាព។​

Angela-Merkel--007

នាយករដ្ឋមន្ត្រី Merkel បាន​ស្ងើចសរសើរ​ថា នេះ​ជា​លទ្ធផល​ដ៏​អស្ចារ្យ ព្រើ​គណបក្ស​របស់​អ្នកស្រី ទទួលបាន​ការគាំទ្រ​ល្អ​បំផុត ក្នុង​រង្វង់ ២០ ឆ្នាំ មកនេះ ។ អ្នកស្រី​ឆ្លើយ​ទាំង​ញញឹម​ថាៈ យើង​នឹង​រួមគ្នា​ធ្វើ​គ្រប់​កិច្ចការ​មាន​លទ្ធផល​ល្អ​បំផុត ក្នុង​រង្វង់ ៤ ឆ្នាំ​ទៀត ដើម្បី​នាំ​កនូវ​ជោគជ័យ​ដល់​ប្រទេស​អាល្លឺម៉ង់ ។​ ទោះជាយ៉ាងណាសម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ CDU គឺ​គណបក្ស​សេរី​ប្រជាធិបតេយ្យ (FDP) អាច​ពុំ​រកបាន​គ្រប់​សម្លេងគាំទ្រ ៥% ដើម្បី​ឈានចូល​ក្នុង​សភាជាតិ​បាន ។ លទ្ធផល​ស្ទាបស្ទង់​របស់​ស្ថានីយ៍ទូរទស្សន៍ ARD បង្ហាញថា FDP ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​តែ ៤,៧% ។ ហេតុនេះ វា​ជា​លើកដំបូង​ហើយ ដែល FDP អវត្តមាន​ក្នុង​សភាជាតិ ។​

18 Story02

​ដូច្នោះ នាយ​រដ្ឋមន្ត្រី​អាល្លឺម៉ង់ អាច​បង្ខំ​ត្រូវ​ស្វែងរក “​មហា​សម្ព័ន្ធភាព​”  ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម (SPD) ដែល​គណបក្ស​នេះ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ ២៥% ។ មជ្ឈដ្ឋាន​អ្នកវិភាគ​លើកឡើងថា កិច្ចចរចារ​នឹង​ចាប់ផ្តើម បន្ទាប់ពី SPD លើកឡើង​នូ​វល​ក្ខ័​ណ្ឌ សម្រាប់​អ្នកស្រី​នាយករដ្ឋមន្ត្រី Merkel ពិចារណា ។​ អ្នកស្រី Merkerl បាន​ក្លាយជា​ស្ត្រី​កាន់អំណាច​យូរ​បំផុត នៅ​អឺរ៉ុប ដែល​មុននេះ គឺជា​ឯក​ត្ត​ទ​កម្ម​របស់​អ​តី​នាយករដ្ឋមន្ត្រី​អង់គ្លេស Magarat Thatcher ដែល​បាន​កាន់អំណាច ១១ ឆ្នាំ​ជាប់ៗ​គ្នា ៕

 

Leave a Reply

(*) Required, Your email will not be published