យោធា​អ៊ីស្រាអែល​ជួយ​កេ​ន​យ៉ាប​ញ្ច​ប់​សោកនាដកម្ម​បង្ហូរឈាម

, , Leave a comment

​ប្រទេស​កេ​ន​យ៉ា ៖ បណ្តា​កងកម្លាំង​របស់​អ៊ីស្រាអែល កំពុង​ជួយ​ពលទាហាន​កេ​ន​យ៉ា ក្នុងការ​បញ្ចប់​ឲ្យ​បាន​ឆាប់ នូវ​សោកនាដកម្ម​បង្ហូរឈាម ធ្វើ​ឲ្យ​មនុស្ស​តិច​បំផុត ៥៩ នាក់ បាន​ស្លាប់ នៅ​មជ្ឈមណ្ឌល​លក់ដូរ​មួយ កណ្តាល​រដ្ឋធានី Naibori របស់​ប្រទេស​នេះ ។​

kenya

​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​របស់​កេ​ន​យ៉ា បាន​ប្រាប់ AFP ថា ទាហាន​របស់​អ៊ីស្រាអែល កំពុង​ជួយ​រំដោះ​ចំណាប់ខ្មាំង រួមជាមួយ​អ្នករងរបួស ។ ក្រសួងការបរទេស​អ៊ីស្រាអែល បាន​បដិសេធ​ការដែល​កងកម្លាំង​រប​ស់​អ៊ីស្រាអែល ចូលរួម​រំដោះ​ចំណាប់ខ្មាំង ។​

kenya (28)

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កេ​ន​យ៉ា Joreph Ole Lenku ឲ្យ​ដឹងថា មាន​មនុស្ស ៥៩ នាក់​ស្លាប់ ក្នុងពេលដែល​កាកបាទក្រហម បាន​ស្មានថា មាន​មនុស្ស​ប្រមាណ ២០០ នាក់ រងរបួស ។ តាម​លោក Lenku នោះ​មាន​ខ្មាន់កាំភ្លើង​ប្រមាណ​ពី ១០ ទៅ ១៥ នាក់ ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​លក់ដូរ បន្ទាប់ពី​ប៉ូលីស​ទៅដល់​កន្លែងកើតហេតុ ។ លោក​ពោល​បន្ថែមថាៈ យើងខ្ញុំ​ជឿថា នៅមាន​ពលរដ្ឋ​សាមញ្ញ​កំពុង​ជាប់គាំង​ក្នុង​មជ្ឈមណ្ឌល​នេះ ។ វា​ជា​មូលហេតុ យើង​គ​ម្បី​មាន​សកម្មភាព​ប្រុងប្រយ័ត្ន ។​

kenya (25)

​ទោះជា​យ៉ាងណា បន្ទាប់ពី​ឆាកប្រយុទ្ធ​ដ៏​តានតឹង ១​ថ្ងៃ​១​យប់​មក កងកម្លាំង​សន្តិសុខ​បាន​ហ៊ុំព័ទ្ធ​ជាប់​ពួក​ខ្មាន់កាំភ្លើង​នៅ​ជាន់​ទី​១ នៃ​អគារ​នេះ ។​

kenya (26)

​ពួក​ឧទ្ទាម Shebab នៅ​សូ​ម៉ាលី ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវ​ករ​អាល់​កៃ​ដា បាន​ទទួលស្គាល់ថា ខ្លួន​បាន​វាយប្រហារ ឬ​ហើយ​គោលបំណង គឺ​ដើម្បី​សងសឹក​នឹង​ការ​ពុំ​អន្តរាគមន៍​យោធា​របស់​កេ​ន​យ៉ា នៅក្នុង​ប្រទេស​សូ​ម៉ាលី ក្នុង​ជួរ​កងកម្លាំង​សហព័ន្ធ​អាហ្វ្រិក ។​

kenya (24)

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Westgate ជា​កន្លែង​ល្បីល្បាញ សម្រាប់​មជ្ឈដ្ឋាន​អ្នកមាន នៅ​កេ​ន​យ៉ា ហើយ​ភាគហ៊ុន​១​ផ្នែក​ជា​របស់​ពាណិជ្ជករ​អ៊ីស្រាអែល ។ ពេល​ពួក​ខ្មាន់កាំភ្លើង​សំរុកចូល​នៅ​ទីនោះ មាន​មនុស្ស​ជាង ១០០០ នាក់ កំពុង​ទិញ​ទំនិញ កាលពីពេល​ថ្ងៃត្រង់ ចុង​សប្តាហ៍​កន្លងមក ។ ពួកវា​បាន​ប្រើ​កាំភ្លើងយន្ត​ស្វ័យប្រវត្តិ បាញ់រះ ហើយ​បោក​គ្រាប់បែក​ចូលក្នុង​មជ្ឈមណ្ឌល​នេះ ៕

 kenya (30)  kenya (27)    kenya (23) kenya (22) kenya (21) kenya (18) kenya (17) kenya (16) kenya (14) kenya (13) kenya (12) kenya (11) kenya (10) kenya (9) kenya (8) kenya (7) kenya (6) kenya (2) kenya (1)

 

Leave a Reply

(*) Required, Your email will not be published