កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម បាន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ​សេចក្តីជូនដំណឹង​អភិបាលខេត្ត​កំពង់ចាមលោក លន់ លឹម​ថៃ បាន​ឲ្យ​ដឹងនៅមុននេះដែល​ចុះហត្ថលេខា ថ្ងៃទី​២២ កញ្ញា ២០១៣​នេះ ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ឡើងដល់​កម្ពស់ ១៥,២០​ម៉ែត្រ ជា​កម្រិត​ប្រកាសអាសន្ន​ហើយ ។​

kg-c 

​នៅក្នុង​លិខិត​ជូនដំណឹង​លោក​អភិបាលខេត្ត​ផ្ញើជូន​អភិបាលក្រុង​-​ស្រុក​ឲ្យ​ណែនាំ​ប្រជាពលរដ្ឋ​​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ត្រៀម​បង្ការ​ខ្ពស់ ។ នៅពេល​អោយដឹង​តាម​ទូរ​សព្ទ័ កាល​យប់​ថ្ងៃទី​២២ កញ្ញា ២០១៣​នេះ ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ឡើងដល់​កម្ពស់ ១៥,២០​ម៉ែត្រ​ជា ជា​កម្រិត​ប្រកាសអាសន្ន​ហើយ​។ លោក លន់ លឹម​ថៃ បាន​បន្តថា​មកដល់​​ពេល​នេះដែរ​អាជ្ញាធរខេត្ត​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​៣៦៣​កន្លែង អាចដាក់​ប្រជាពលរដ្ឋ​បាន​ប្រមាណ​៥​ម៉ឺន​នាក់ ហើយ​មន្ទីរ​ពាក់​ព័​ន្ឋ ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ​ដើម្បី​​អន្តរា​គម​ន៏​សង្គ្រោះ​ប្រជាពលរដ្ឋ ។

kg-c (2)

​ដោយឡែក​តាម​មន្ត្រី​ឧ​ត្តុ​និយម​ខេត្តកំពង់ចាម​បានអោយដឹងថា​កំពស់​ទឹក​នៅ​ជលសា​ស្ត្រ​ទន្លេមេគង្គ​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០១៣ គឺ ១៥.៣៨​ម៉ែត្រ ខ្ពស់ជាង​ពី​​ថ្ងៃ​ម្សិលមិញ ១៥.០៥​ម៉ែត្រ​។ សូមបញ្ជាក់ថា កំរិត​ប្រកាសអាសន្ន នៅ ជល​សាស្ត្រ​ទន្លេ​​មេគង្គ​កំពង់ចាម គឺ​១៥.២០​ម៉ែត្រ​។ ដោយឡែក​មាន​ប្រជាពលរដ្ឋ​១​នាក់ ឈ្មោះ ន​ន់​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ស្លាប់​​ដោយសារ​លង់ទឹក​ទន្លេ នេះ​កាលពី​ថ្ងៃទី​២០​ខែកញ្ញា បច្ចុបន្ន​ក្រុមគ្រួសារ រក​សាកសព​មិនទាន់ ឃើញ​នៅឡើយ​ទេ​៕ ​ដោយ វណ្ណា បុត្ត​ទម​

kg-c (1)

 

Leave a Reply

(*) Required, Your email will not be published