ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ ក្នុង​ហ្វូង​បាតុករ​អ្នកភូមិ​បឹងកក់​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន ខណៈដែល​បុរស​ម្នាក់​បន្លំ​ខ្លួន​ជាស​ង្ឃ​ចូលរួម​តវ៉ា​ជាមួយ​អ្នកភូមិ​បឹងកក់ នា​រសៀល​ថ្ងៃអាទិត្យ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៣​នេះ នៅ​សួនច្បារ​ផ្សារ​ចាស់ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

467b82a7-ee65-49cf-bd4c-8cb19f279f30

​បុគ្គល​បន្លំ​ខ្លួន​ធ្វើជា​សង្ឃ​រូបនេះ​មានឈ្មោះ វង់ សាម​ឌី អាយុ ២៩ ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ជាមួយ​ប្អូនស្រី ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រជាពលរដ្ឋ​សង្ស័យថា​ជា​សង្ឃ​ក្លែងក្លាយ​ដោយសារ​បុរស​រូបនោះ​ស្លៀកខោ ពាក់អាវ​ស៊ីវិល​ខាងក្នុង​រុំ​ស្បង់​ជីពរ​ខាងក្រៅ ខណៈពេលដែល​កំពុង​អង្គុយ​លើ​បង់ ស្រាប់តែ​បុរស​រូប​នោះបាន​ដោះ​ស្បង់​ជីពរ​ចេញ​សល់​តែ​ខោអាវ​ស៊ីវិល ឃើញ​ដូច្នោះ​ប្រជាពលរដ្ឋ​សង្ស័យ ក៏​ប្រាប់​សមត្ថកិច្ច​ហើយ​ដេញចាប់បាន​នៅ​សួនច្បារ​ផ្សារ​ចាស់ ក្នុង​ខណ្ឌដូនពេញ ។​

S-286

​បច្ចុប្បន្ន​ជននេះ​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ទៅ​អធិការដ្ឋាន និង​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។ តាម​ក្រមព្រហ្មទណ្ឌ ជំពូក​ទី​៥ ផ្នែក​ទី​១ មាត្រា​៥០៨ : បទ​ស្លៀកដណ្ដប់​បែប​ព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ​, ត្រូវ ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ៦​ថ្ងៃ ទៅ ៣​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​ម៉ឺន​រៀល ទៅ ៥០​ម៉ឺន​រៀល អំពើ​ស្លៀកដណ្ដប់ ជា​សាធារណៈ ដោយ​គ្មាន​សិទ្ធិ និង​ស្លៀកដណ្ដប់​នូវ​ស្បង់​ចីពរ សម្រាប់​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា​៕

  S-288

 

Leave a Reply

(*) Required, Your email will not be published