តើ​បុរសៗ គិត​អំពី​អ្វី​នៅពេលដែល​កំពុង​រួមភេទ​?

, , Leave a comment

​សុខភាព​ ៖ ស្ត្រី​មួយ​ភាគ​ធំ បានគិត​ដោយ​ខ្លួនឯង​ថា បុរស​ជាវ​ត្ថុ​មានជីវិត ដែល​មិនសូវ​ចេះ​និយាយស្តី និង​មិនសូវ បង្ហាញ ពី​អារ​ម្ម​ណ៏​ដូច​ស្ត្រី​ទេ ជាពិសេស​គឺ​រឿង​នៅលើ​គ្រែដែល​ទាំងអស់នេះបាន​ក្លាយទៅជា​អាថ៌កំបាំង​សម្រាប់​បុរស​តាំងពី​យុគ​កកើត​មនុស្ស​ម្ល៉េះ​ ។ ខាងក្រោម​នេះគឺជា​ការបរិយាយ​ដើម្បី​ឲ្យ​ស្ត្រី​បាន​យល់​ដឹងថា បុរស​គិត​អំពី​អ្វី​មុនពេល​រួម​សិច​?

18.-everydayhealth-dot-com

មុនពេល​រួម​សិច (​រាប់​ថ្ងៃ​រង់ចាំ​)  បុរស​មួយចំនួនធំ គេ​ប្រើ​ចិ​ន្ត​ការ (​គឺ​អា​ការដែល​ប្រើ​ពី​ការគិត​) ថា​នាង​កំពុងតែ​ស្រាត​ននលគក តាំងពី​ឃើញ​ដំបូង​ម្ល៉េះ ព្រោះ​វា​នឹងធ្វើ​ឲ្យ​បុរសៗ កើតមាន​អារ​ម្ម​ណ៏​រំភើប​ញាប់​ញ័រ បំផុត នៅពេលដែល​ឃើញ​របស់​ពិត និង​បាន​ស្ទាបអង្អែល​កាយ​ក្តៅ​ឧណ្ណៗ របស់​នាង​ក៏ប៉ុន្តែ​ក្រោយពី​ស្គាល់គ្នា​យូរៗ​ទៅ អ្វីដែល​ឲ្យ​បុរស​ចាប់​អារ​ម្ម​ណ៏​ជាងគេ គឺ​យប់​នេះ តើ​គេ​ត្រូវ​ចាត់ការ​នាង​របៀប​ណា​? ដើម្បី​ឲ្យ​មាន​សេចក្តីសុខ​បំផុត​?

Sex-+-condom

​ឈុត​ក្នុង ៖ បុរស​មិនសូវ​ខ្វល់ខ្វាយ​ពី​ឈុត​ក្នុង​របស់​នាង​ទាំង​ព៌​ណ និង​ម៉ូត​រចនា​ទេ​។ ផ្ទុយទៅវិញ​គេ​ចូលចិត្ត​ប្រភេទ​ដែល​គេ​អាច​ប្រើ​ម្រាមដៃ​ដោះ​បាន ក្នុងពេលដែល​ដៃ​ម្ខាង​ទៀត កំពុងតែ​ស្ទាបអង្អែល​នោះ​។​

 

​ស្វែងយល់​ពី​អារម្មណ៍ ៖ ទាំង​បុរស​និង​ស្ត្រីភេទ​ទាំងពីរ​នេះ​មិនសូវ​ចូលចិត្ត​ដេក​នៅលើ​គ្រែ ជជែក​គ្នា​បែកផ្សែង​ពី​រឿងនេះ​រឿង​នោះ​ក្រៅពី​រឿង​នៅលើ​គ្រែ​មុនពេល​មាន​សិច​នោះទេ ។​

 

​ស្រោមអនាម័យ ៖ បុរសៗ​ច្រើនតែ​គិតថា ស្ត្រីៗ​គួរតែ​យក​ស្រោមអនាម័យ​ទៅតាម​ខ្លួន​ខ្លះ​ព្រោះ​មិន​ប្រាកដថា អ្វីដែល​កំពុងមាន​នៅក្នុង​កាបូប​ប្រាក់​នោះ​អាច​ការពារ​បាន ១០០ ភាគរយ​នោះដែរ ។​

 

​ពេល​កំពុង​រួមភេទ ៖ អ្វីដែល​បុរស​ខ្លាច​បំផុត​នោះ គឺ​ការ​ឆាប់​ចេញ​ទឹកកាម ដែលជា​ដើមចម​កើតចេញពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង ។ ដូច្នេះ​ស្ត្រី​មិនត្រូវ​ចាប់ទោស​អូស​ដំណើរ ថា​ដៃគូរ​របស់ខ្លួន​ជា​បុរស​មិនបានការ នោះទេ​។​

 

​ពេលធ្វើ​ឱ​រ៉ា​ល់​សិច ៖ បុរស​ភាគច្រើន​ចង់​ឲ្យ​ដៃគូរ​របស់ខ្លួន​ធ្វើ​ឱ​រ៉ា​ល់​សិច​ឲ្យ និង​ពេល​នាង​ចាប់ផ្តើម បុរស​ព្រួយបារម្ភ​ក្នុងការ​អត់ទ្រាំ​មិន​ឲ្យ​ចេញ​ទឹកកាម​។ ក្នុង​លក្ខ​ណះ​បែបនេះ​ពេល​ស្ត្រី​ធ្វើ​ឱ​រ៉ា​ល់​សិច បុរស​មួយចំនួន​ក៏មាន​បំណង​តបស្នង​ដល់ដៃ​គូរ​វិញ​ក្នុង​រូបភាព​ដូចគ្នានេះដែរ ។​

 

​ពេល​ស្ត្រី​ថ្ងូរ ៖ ចំណុច​នេះ​បុរស​មាន​ចំណូលចិត្ត​បំផុត តែ​មិនមែន​មានន័យថា គ្រាន់តែ​ធ្វើ​ភ្លាម​ថ្ងូរ​ភ្លែត​នោះទេ ឬ​ចាប់​ត្រង់នេះ​ថ្ងូរ​ត្រង់នោះ​ថ្ងូរ​នោះទេ​។ ចំណុច​នេះ​បុរស​យល់ឃើញថា គេ​ពូកែ​អាចធ្វើ​ឲ្យ​ដៃគូ​មាន​សេចក្តីសុខ​បាន​ទាំងអស់​។​

 

​ដេក​ស្ងៀម​ដូច​គល់ឈើ ៖ នេះ​ជាស​ភាព​ដែល​បុរស​ស្អប់ខ្ពើម​បំផុត ព្រោះតែ​គេ​គិតថា នាង​គ្មាន​ចិត្ត​មកលើ​គេ​ទេ​តែ​ប្រសិនបើ​នាង​ហើបមាត់​ប្រាប់​គេ​ត្រង់ៗ បុរស​នឹង​បំពេញតម្រូវការ​ឲ្យ​នាង​ភ្លាម ព្រោះ​គេ​ក៏​ចូលចិត្ត​។​

 

​ក្រោយពេល​កិច្ចការ​រួចរាល់ ៖ បុរស​ច្រើន​សញ្ជឹង​គិតថា ថ្វីដៃ​របស់គេ​កាលពី​យប់នោះ​ធ្វើ​បានល្អ​ដែររឺទេ​? អាច​ផ្តល់​សេចក្តីសុខ​ដល់ដៃ​គូ​បានដែរ​ឬទេ​? តើ​ដៃគូ បាន​ទៅដល់​គោលដៅ​ដែរឬទេ​?

 

​ដេកលក់​ ៖ ស្ត្រី​មួយចំនួនធំ​អត់​រអ៊ូរ​មិនបាន​ត្រង់​ថា ក្រោយពេល​បញ្ចប់​កិច្ចការ​ហើយ​បុរសៗ​តែងតែ​គេង​លក់​ភ្លាម​តែ​នាង​ត្រូវ​ដឹងថា នេះ​គឺជា​ប្រតិកម្ម​ធម្មជាតិ​រប​ស់បុ​រស​ក្រោយពេល​បញ្ចប់​បេសកម្មរបស់ខ្លួន ៕

 

Leave a Reply

(*) Required, Your email will not be published