បបួលគ្នា​ឡើងផ្ទះ​សំណាក់ ដល់​ព្រឹក​ចោទថា ចាប់រំលោភ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដាក់បន្ទុក​កាលពី​ព្រឹក​ថ្ងៃទី​២១ កញ្ញា ២០១៣ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​នារី​រត់​តុ​តាម​ភោជនីយដ្ឋាន​ម្នាក់។ បុរស​ជាប់ចោទ​ឈ្មោះ យុន រដ្ឋា ហៅ​សិ​ដ្ឋ អាយុ ៣២ ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ភូមិ​អន្លង់​សេរី ឃុំ​រំលិច ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១១០ ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

 

យោងតាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែ កញ្ញា ឈ្មោះ សិ​ដ្ឋ បាន​ទូរស័ព្ទ​ទៅ​បបួល​នាង​ដើរលេង​នាង​បាន​យល់ព្រម ព្រោះ​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា ហើយ​នាង​ក៏​បបួល​មិត្តភក្តិ​ម្នាក់ទៀត​ទៅជា​មួយ​ដែរ​។ ពួកគេ​បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​ជិត​វត្ត​សំរោង​អណ្តែត តាំងពីព្រឹក​រហូតដល់​ល្ងាច​ទើប​បែក​គ្នា ចំណែក​នាង​ត្រូវ​ឈ្មោះ សិ​ដ្ឋ ឌុប​ទៅកាន់​ផ្ទះសំណាក់​មួយ​នៅក្បែរ​ផ្សារ​សំណង់ ១២ ។ ពេលទៅដល់​ផ្ទះសំណាក់​ឈ្មោះ សិ​ដ្ឋ បាន​លួង​លោមនាង​ចូលដេក​នៅ​ទីនោះ​១​យប់ ព្រមទាំង​ធ្វើ​សកម្មភាព​រំលោភ​នាង​បានសម្រេច​ជាច្រើន​ដង​។ លុះ​ព្រឹក​ឡើង​ដើមបណ្តឹង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ប្តឹង​បុរស​អ្នករត់​ម៉ូតូ ឌុប​ឈ្មោះ យន់ រដ្ឋា ពីបទ​រំលោភ​សេពសន្ថវៈ​។​

97ffc822-0e64-4e69-b611-87ff5482b0e8

​នៅ​ចំពោះមុខ​មន្ត្រី​តុលាការ​ជនជាប់ចោទ​បានឱ្យដឹង​ថា ការពិត​រូបគេ និង​នារី​ដើមបណ្តឹង​នោះបាន​ស្រឡាញ់គ្នា​ព្រមព្រៀង​ថា​នឹង​រៀបការ​ជា ប្តី​ប្រពន្ធ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​បានជា​នាង​ប្តឹង​ទៅជា​រឿង​រំលោភ​ទៅវិញ​។ ទោះជា​យ៉ាងណា​សំណុំ​រឿងនេះ​តំណាង​អយ្យការ​បាន​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំ ខ្លួន​បុរស​អ្នករត់ម៉ូតូឌុប​ដាក់ពន្ធនាគា​រ​ជា​បណ្តោះអាសន្ន​៕

 

Leave a Reply

(*) Required, Your email will not be published