សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖​ ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ម្ចាស់​ម៉ូតូ​មួយគ្រឿង​ដែល​ជននេះ​ឆបោក​យកទៅលក់ ហើយ​កុហកថា ខ្លួន​ជិះ​ម៉ូតូ​បុក​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង ហើយក៏​រត់ចោល​ម៉ូតូ​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣៥ នាទី​រសៀល ថ្ងៃទី​២១ កញ្ញា ២០១៣ ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

S-283

​តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ម៉ូតូ​ដែល​ជនសង្ស័យ​បោក​យកទៅលក់​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AN-៣៧១៦ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ឈឹម ចន្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​ម៉ៅ​ទិញ​ផ្លែស្វាយ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ឈ្មោះ​ង្វៀង ហ្វឹ​ង​ហូ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​ផ្សារ​ក្រោម ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

658cb9cd-8039-4978-8d57-aef9ec771933

​ក្រោយពី​ធ្វើ​សកម្មភាព​ឆបោក​ម៉ូតូ​មិត្តភក្តិ​ដែលជា​ជនជាតិខ្មែរ ហើយ​នោះ​ខ្លួន​ទៅ​លក់​នៅ​កន្លែង​គួ​ក​ជេ​ម៉ូតូ​នៅ​ម្តុំ​ផ្សារ​អូ​ប្ញ​ស្សី ហើយ​ក្រោយពេល​លក់បាន​សម្រេចបាន​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅវិញ​ប្រាប់​ម្ចាស់​ម៉ូតូ​ទៅ​។ តែ​ជនរងគ្រោះ​មិន​ជឿ​ក៏បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​រូបនេះ​ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published