ហាង​ឈុត​ក្នុង​បញ្ចុះតម្លៃ​ពិសេស ១៥% ក្នុង​ទិវា “National Underwear Day” នៅ​ញូវយ៉ក

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ទីលាន Times Square របស់​ទីក្រុង New York គឺជា​ទីកន្លែង​មួយ​សម្រាប់​ព្រឹត្តិការណ៍ និង​សកម្មភាព​ជាច្រើន របស់​ប្រទេស​អាមេរិក ។ ការ​ជួបជុំ​ដ៏​ធំ​មួយរបស់​ពលរដ្ឋ​អាមេរិក ដើម្បី​ប្រារព្វ​ទិវា​ខោអាវ​ទ្រនាប់​ជាតិ (National Underwear Day) ចាប់​ម៉ោង ៥ ល្ងាច ដល់ ៧ យប់ ស្ថិតនៅ​ផ្លូវ Broadway ចន្លោះ​ទី​៤៦ និង ៤៧ ។​

0004-W02013080n_4

​គោលបំណង​នៃ​ការ​ប្រារព្វ​ទិវា​នេះ ជាពិសេស ឆ្នាំនេះ គឺ​ត្រូវ​បំបែក​កំណត់ត្រា Guinness ឲ្យ​បាន ដែលមាន​មនុស្ស​ចូលរួម ២,២៧០ នាក់ ។ អ្នកចូលរួម​ទាំងអស់ ត្រូវបាន​តម្រូវ​ឲ្យ​ស្លៀក​តែ​ខោអាវ​ទ្រនាប់ ឬ​ខោ​កីឡា​ខ្លី ដែល​ពួកគេ​ពេញចិត្ត​ប៉ុណ្ណោះ ខណៈ​ភាព​អាក្រាត​មិនត្រូវ​បានអនុញ្ញាត ។ សូមបញ្ជាក់ថា សម្រាប់​អ្នករស់នៅ​ក្នុង​ទីក្រុង New York ឬ នៅ​តំបន់​ក្បែរ អាច​ចូល​បំបែក​ឯក​ត្ត​ទ​កម្ម​ពីមុន ។

0005-W02013080n_5

ពិធី​នេះ​ផងដែរ មិនមែន​ការកំណត់​ភេទ​ក្នុង​ការចូលរួម​នោះទេ គឺ​ចាប់ពី​អ្នក​ដែល​រស់រានមានជីវិត​ដោយសារ​ជំងឺមហារីក​, បុរស និង​ស្ត្រី ដែលមាន​រង​ទទួល​រូបភាព​រាងកាយ​អាក្រក់ និយាយ​រួម​គឺ​អាចមក​ទីនេះ ទាំងចាស់ ទាំង​ក្មេង ។​

0008-W02013080n_8

​ម្យ៉ាងទៀតថ្ងៃនេះ ក៏​ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ សម្រាប់​ក្រុមហ៊ុន​សម្លៀកបំពាក់​ឈុត​ក្នុង “Fresh Pairs” ក្នុងការ​ផ្សព្វផ្សាយ និង​លក់​បញ្ចុះតម្លៃ ១៥% នៃ​ផលិតផល​ទាំងអស់​របស់​ពួកគេ៕

0009-W02013080n_9 0001-W02013080n_1 0002-W02013080n_2 0003-W02013080n_3   0006-W02013080n_6 0007-W02013080n_7

 

Leave a Reply

(*) Required, Your email will not be published