ជនជាតិ​អ៊ីស្លាម​ជាច្រើន​ប្រឆាំង​ជំទាស់​ការប្រកួត “​បវរកញ្ញា​ពិភពលោក​អ៊ីស្លាម​” ខណៈ​ជ័យលាភី​បាន​លើ​ស្រី​ស្អាត​មកពី​នី​ហ្គឺ​រី (Video Inside)

, , Leave a comment

​ប្រទេស​ឥណ្ឌូនេស៊ី ៖ បេ​ក្ខ​នារី​ម្នាក់​មកពី​ប្រទេស​នី​ហ្គឺ​រី ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​អ៊ីស្លាម បាន​ក្លាយជា​បវរកញ្ញា​ឯក​ពិភពលោក​អ៊ីស្លាម​ឆ្នាំ​២០១៣ នៅក្នុង​ទីក្រុងចា​កាតាទីកន្លែង​ដែលមាន​បេ​ក្ខ​នារី​អ៊ីស្លាម​ជាច្រើនរូប ត្រូវបាន​គណៈកម្មាការ​វិ​និ​ច្ច័​យ​មិន​ត្រឹមតែ​ទៅលើ​រូប​ចរិយា​សម្ផស្ស ប៉ុណ្ណោះ គឺ​ថែម​សមត្ថភាព​របស់​ពួកគេ​ផងដែរ ដើម្បី​សូត្រ​កំណាព្យ​ពី Qur'an និង​ទស្សនវិជ្ជា​របស់​ពួកគេ អំពី​សាសនា​អ៊ីស្លាម នា​ថ្ងៃ​ដ៏​ទំនើប​នេះ ។​

120620613n_1

​កញ្ញា Obabiyi Aishah Ajibola អាយុ ២១ ឆ្នាំ បាន​លត់​ជង្គង់​ចុះ និង​អរគុណ​ចំពោះ​ព្រះ​អា​ឡាស់ កាលពី​ថ្ងៃ​ពុធ មុនពេល​ទទួលពានរ​ង្វាន់​តម្លៃ 25 million rupiah (​ស្មើនឹង ២២០៥.២២ ដុល្លារ​អាមេរិក​) និង​ដំណើរ​ទេសចរណ៍​ទៅកាន់​ប្រទេស Mecca និង ឥណ្ឌា ។  នាង​បាន​ប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន AFP ថា “​យើង​គ្រាន់តែ​បាន​កំពុង​ព្យាយាម​បង្ហាញ​ឲ្យ​ពិភពលោក​ដឹងថា ជនជាតិ​អ៊ីស្លាម គឺ​ក៏មាន​រូប​សម្រស់​ស្រស់ស្អាត​ដែរ​” ។​

120620613n_3

​បេ​ក្ខ នារី​ប្រកួត​ផ្តាច់​ព្រាត់​ចុងក្រោយ នៃ “Muslim World” ឃើញ​មាន ២០ រូប មកពី ៦ ប្រទេស ក្នុងនោះ​រួមមានៈ បង់​ក្លា​ដេ​ស​, ប្រ៊ុយណេ​, អ៊ីរ៉ង់​, ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី និង នី​ហ្គឺ​រី ហើយ​លទ្ធផល​ជ័យលាភី បាន​ទៅលើ​កញ្ញា Obabiyi Aishah Ajibola តំណាង​ឲ្យ​ប្រទេស​នី​ហ្គឺ​រី ។​

120620613n_6

​អ្វីដែល ខុសប្លែក​ពី​ការប្រកួត​ជ្រើសរើស​បវរកញ្ញា​ឯក​ពិភពលោក​ដទៃទៀត​នោះ ត្រូវបាន​លោក Angung Lasksono រដ្ឋមន្ត្រី​សម​សម្រួល​សម្រាប់​សុខមាលភាព​ប្រជាជន​ឥណ្ឌា​នេ​ស៊ី បាន​និយាយថា ចំពោះ​លក្ខន្តិកៈ​នៃ​ការប្រកួត​នេះ​ផងដែរ គឺ​មិន​តម្រូវ​ឲ្យ​បេ​ក្ខ​នារី​ស្លៀក​ឈុត​ប៊ី​គី​នី​ទេ និង​ត្រូវ​ជំនួស​ដោយ​ការ​ស្លៀក​សារុង និយាយ​រួម គឺ​ធ្វើយ៉ាងណា​ចៀស​ឲ្យ​ឆ្ងាយ​ពី​រូបភាព​ត្រេកត្រអាល​ជា​សាធារណៈ​តែម្តង ។​

  46ea4d32cd389379ed64d232524ed8e0_M

ទន្ទឹមនឹងនោះ​ផងដែរ កម្មវិធី​ដ៏​អា​ធឹ​ក​អាធ័ម ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ទីក្រុង ចា​កាតា នេះ គឺជា​ប្រធានបទ​ប្រឆាំង​តវ៉ា​ដ៏​ខ្លាំងក្លា​មួយ ពី​សំណាក់​ជនជាតិ​អ៊ីស្លាម ដែល​រស់នៅក្នុង​បណ្តា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ដ៏​ល្បីល្បាញ​ជាច្រើន នៅលើ​ពិភពលោក ទោះបី​អ្នករៀបចំ​កម្មវិធី​នេះ បាន​បន្ទន់ចិត្ត និង​យល់ព្រម​បោះបង់ចោល​ជុំ​បញ្ចេញ​សាច់​ខ្ចី​ជាមួយ​ប៊ី​គី​នី ក៏ដោយ ៕

 

Leave a Reply

(*) Required, Your email will not be published