សមត្ថកិច្ច​មេព្រៃ​ នឹង​ប៉ូលីស​ស្រុក​ស្នួល​ជាដើម​ហេតុដែល​ម្ចាស់​រថយន្ត​ដុត​រថយន្ត​ខ្លួនឯង​ចោល​

, , Leave a comment

​ខេត្តក្រចេះ​ ៖ កាលពី​វេលា​ម៉ោង ជិត​មួយថ្ងៃ​ត្រង់នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ នៅត្រង់ចំណុច​ភូមិ​រំដួល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ម្ចាស់​រថយន្ត​ឈ្មោះ ខន វាសនា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​​កណ្តោលជ្រុំ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម បានសម្រេច​ចិត្ត ដុត​ឡាន​ខ្លួនឯង​​ចោល​ព្រោះ​ខឹងសម្បា​ជាខ្លាំង​ចំពោះ​សមត្ថកិច្ច​រស់​តាម​ចិញ្ចើមថ្នល់​គឺ​សមត្ថកិច្ច​មេព្រៃ​ស្រុក​ស្នួល​ឈ្មោះ ឃ​ន និង​ប៉ូលីស​ស្រុក​ស្នួល​ឈ្មោះ អៀង បាន​បើកឡាន​ដេញ​ឡាន​ម៉ាក​ត្រូពិច ពណ៍​លឿង ដឹក​ជន្លង់ ចំនួន ៣៧​ដើម បានមក​ដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ខូច​បើក​ទៅមុខ​លែងរួច ក៏ត្រូវ​សមត្ថកិច្ច​នោះ​ស្ទាក់​ចាប់បាន​ហើយ​ទារប្រាក់​ចំនួន​ពីរលាន​រៀល​តែម្តង​។​

image002

​ក្នុង​ហេតុ​ការ​ណ៏​ខាងលើ មេព្រៃ ប៉ូលីស ស្រុក​ស្នួល ប្រហែលជា​ច​ចារ​មិន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​ដឹក​ជន្លង់ម្រេច ទើប​មេព្រៃ​ស្រុក​ស្នួល​កូនចៅ​លោក លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​និង ប៉ូលីស​ស្រុក​ស្នួល​ឈ្មោះ​អៀង​ជា​កូនចៅ​ជំនិត​អធិការ​ស្រុក​ស្នួល​ប្រើពាក្យ​គំរាមថា នឹង​អូស​រថយន្ត​ចូល​ទីស្នាក់ការ ដោយ​ខឹង​និង​ពាក្យ​គំរាមកំហែង​ថា​អូស​រថយន្ត​ទៅ​ស្នាក់ការ ផង ខឹង​ការ​ជំរិត​ទារលុយ​ច្រើនៗ​ផង ក៏​ម្ចាស់​រថយន្ត​សម្រេចចិត្ត​ទិញ​សាំង​មួយ​លីត្រ​មកចាក់ ពីលើ​ក្បាល​ឡាន​រួច​កេះ​ដែកកេះ​ដុត​រថយន្ត​ខ្លួនឯង​តែម្តង​។​

 

​ប្រភព​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មាន​ពួក​ឈ្មួញ​ទំនើង​ជាច្រើន​នាក់មានការដឹកជញ្ជូន ឈើប្រណិត​មាន​បេង ធ្នង់​និង​គ្រញូង យ៉ាង​គគ្រឹកគគ្រេង​ឥតឈប់ឈរ​ចេញពី​ខេត្តស្ទឹងត្រែង រតនគីរី​ឆ្លងកាត់ ខេត្តក្រចេះ​និង​ស្រុក​ស្នួល​ឆ្ពោះទៅ​ប្រទេស​វៀតណាម  មិនដែល រំខាន​សមត្ថកិច្ច​​មេព្រៃ​និង​ប៉ូលីស​សេ​ដ្ធ​កិ​ច្ជ​តាម​ដងផ្លូវ​នោះទេ ដោយសារតែ​ក្រុម ឈ្មួញ​បាន បង់លុយ​គ្រប់​ចំនួន​អស់ហើយ ។ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​ដែល​រកស៊ី​ដឹក​ប្រមូល​ទិញ​ឈើ​ឬ​ធ្យូង ដឹកជញ្ជូន​តាម​រទេះសេះ ឬ​តាម​រ៉ឺម៉ក​ម៉ូតូ​រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពី​សំណាក់​មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្រុក​ស្នួល​ឈ្មោះ ឃ​ន​កូនចៅ​របស់លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​និង ប៉ូលីស​ស្រុក​ស្នួល ឈ្មោះ អៀង ជា​កូនចៅ​ជំនិត​លោក​អធិការ​ស្រុក​ស្នួល ដែល​​ជា​សមត្ថកិច្ច​ជជុះ​តាម​ដងផ្លូវ​គឺ​គ្មាន​ការយោគយល់​សោះឡើយ​។​ជាក់​ស្តៃ​ង​រថយន្ត​ដឹក​ជន្លង់​​ម្រេច​ជាង​៣០​ដើម​គឺ​ត្រូវ​កូនចៅ​លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ប្រចាំ​ស្រុក​ស្នួល​និង​ប៉ូលីស ស្រុក​ស្នួល ឈ្មោះ​អៀង​ទារ​ជំរិត​លុយ​យ៉ាងច្រើន​ក្នុងករណី​មិនអោយ​តាម​ការទាមទារ​គឺ គំរាម​អូស​រថយន្ត​នោះ​ចូល​ទីស្នាក់ការ​របស់គេ​តែម្តង​។​

image001

ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឲ្យ​លោក សរ ចំ​រ៉ុង  ជា​អភិបាល​ខេត្តក្រចេះ​មេត្តា​ពិនិត្យ​សមត្ថកិច្ច​​ជជុះ​តាម​ដងផ្លូវ គឺ​សមត្ថកិច្ច​មេព្រៃ​ស្រុក​ស្នួល​ឈ្មោះ ឃ​ន និង​ប៉ូលីស​ស្រុក​ស្នួល ឈ្មោះ អៀង ជា​កូនចៅ​ជំនិត​លោក​អធិការ​ស្រុក​ស្នួល បាន​បើកឡាន​ប្រដេញ​កាក់​ឡាន​ជំរិត​យកលុយ​ពី​​ប្រជាពលរដ្ឋ មួយចំនួន​ដែល​រកស៊ី​ដឹក​ប្រមូល​ទិញ​ឈើ​ឬ​ធ្យូង ដឹកជញ្ជូន​តាម​រទេះសេះ ឬ​តាម​រ៉ឺម៉ក​ម៉ូតូ​នោះ​ផង​៕​ដោយ បុត្ត​មានពរ​

 

Leave a Reply

(*) Required, Your email will not be published