រថយន្ត​ម៉ាក​កាមរី​ឆ្លាម បើក​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ស្គូ​ពី ស្លាប់​ពីរ​នាក់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​រវាង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម បើក​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ជិះ​គ្នា​២​នាក់កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​២០ កញ្ញា ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ស្ថិតក្នុង​ភូមិ​លំ​ទង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ។​

2-2437

​ជនរងគ្រោះ​ដែល​អ្នកស្លាប់​១-​ឈ្មោះ​ស៊ឺ ប៊ុន​ឡូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាជាង​កាត់ដេរ និង​២-​ឈ្មោះ​អ៊ួ​ន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​ប្តូរប្រាក់ ទាំង​២​នាក់​ស្នាក់នៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ។​

4-1271

​សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​2A 0467 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ស្គូ​ពី ពណ៌​ស ជិះ​គ្នា​២​នាក់ គ្មាន​ស្លាក​លេខ បើក​ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន ។​

3-1737

​ប្រភព​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ រថយន្ត​និង​ម៉ូតូ​បើក​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ទៅខាង​ឆ្វេង​ដៃ​បោល​ចូលទៅ​ពួន​ក្នុង​គុម្ពោត​ព្រៃ​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​អ្នកជិះ​ម៉ូតូ​២​នាក់​ផ្លោង​ពី​ម៉ូតូ​ជាង​១០០​ម៉ែត្រ​ស្លាប់​ភ្លាម​មួយ​រំពេច ៕

1-5222

 

Leave a Reply

(*) Required, Your email will not be published