លួច​ម៉ូតូ ព្យាយាម​បើក​រត់គេច មិន​មើលមុខ បុក​រថយន្ត​ដឹក​ខ្សាច់​ស្លាប់​ទាំងពីរ​

, , Leave a comment

​ខេត្តបាត់ដំបង ៖ យុវជន ២ នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈដែល​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ខ្សាច់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១ និង​ ១៤ ​នាទី​រសៀល ថ្ងៃទី​២០ ខែ​កញ្ញា ​ឆ្នាំ ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​អូរ​គ្រា​ត ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី​។​

2-2419

​តាម​ការអះអាង​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ស្លាប់​ម្នាក់​ឈ្មោះ​ឡាយ បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ហុង ឈឿន ហៅ​ក្តិ​ប អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ។ ចំណែក​ហេតុការណ៍​ដែល​បាន​ស្លាប់​បណ្តាលមកពី​យុវជន​ទាំងពីរ​បាន​ជិះ​ម៉ូតូ​ដែល​លួច​គេ​បាន បំណង​រត់គេចខ្លួន​ហើយ​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ខ្សាច់​តែម្តងទៅ​។

 

​ប្រភព​ខាងលើ​បាន​បន្តទៀតថា ជន​ទាំងពីរ​នាក់​ខាងលើ​បាន​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL-1460 ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ ហុង សុវណ្ណ អាយុ​៤៦​ឆ្នាំ ដែល​ទុក​នៅ​ម្តុំ​ផ្សារ​មោង​ប្ញ​ស្សី​ថ្មី ខណៈ​គាត់​កំពុង​ដេក​ក្នុង​បន្ទប់​។​

1-5203

​ក្រោយ​កើតហេតុ​ក្រុមគ្រួសារ​ជនសង្ស័យ​បាន​មកដល់​ភ្លាមៗ តែ​មិនបាន​ដឹងថា កូនចៅ​របស់ខ្លួន​ជា​ចោរលួច​ម៉ូតូ​ទេ លុះ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង និង​មានការ​ភ្ញាក់ផ្អើល​តែម្តង​។ សាកសព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​នៅ​អធិការដ្ឋាន រង់ចាំ​ម្ចាស់​មក​ទទួល​៕

 

Leave a Reply

(*) Required, Your email will not be published