រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តរតនគិរី ៖ បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម ខណៈដែល​រថយន្ត​ដឹក​ខ្សាច់​បុក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ៣ និង ៤៥​នាទី រសៀល​ថ្ងៃទី​២០ ខែ កញ្ញា ឆ្នាំ ២០១៣ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅត្រង់ចំណុច​ភ្នំ​យោល ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A ក្នុងភូមិ​តា​ជាន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

 

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខៀវ អត់​មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A  ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​បែន​ដី​ដឹក​ខ្សាច់ ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ 3A-0043 ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បាន​បោះពួយ​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​តែម្តង បណ្តាលឱ្យ​អ្នក​ទាំង​២ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ។ ចំណែក​តៃកុង​រថយន្ត​បង្ក​ពេល​ឃើញ​ហេតុការណ៍​ដូចនេះ​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយ​ទុក​រថយន្ត​បង្ក​ចោល​ចម្ងាយ​ប្រមាណ​ជា ៥០​ម៉ែត្រ ពី​កន្លែងកើតហេតុ ។​

677

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​មន្ត្រីប៉ូលិស​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះ ស្រាយ​តាមផ្លូវ​ច្បាប់ រីឯ​សាកសព​ជនរងគ្រោះ​ទាំង ២​នាក់ សមត្ថកិច្ច​នឹងធ្វើ​ការ​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សាច់ ញាតិ​ឲ្យ​មក​ទទួល ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

 

Leave a Reply

(*) Required, Your email will not be published