ស្រាត​រត់ឡើង​លើ​ឆាក ដើម្បី​រំខាន​កម្មវិធី​បង្ហាញ​ម៉ូដនៃ​យីហោ​សម្លៀកបំពាក់ដ៏​ធំ​មួយ (Video Inside)

, , Leave a comment

​ប្រទេស​អ៊ីតាលី ៖ លើ​ឆាក​សម្តែង​បង្ហាញ​ការ​រចនា​ម៉ូដ​ថ្មី​នៃ​ខោអាវ​សម្លៀកបំពាក់​រដូវក្ដៅ នៅក្នុង​សប្ដាហ៍​កន្លងមកនេះ​ក្នុង​ទីក្រុង​មី​ឡង់ ត្រូវបាន​ឆាឆៅ​រំខាន​ដោយ​បុរស​ម្នាក់ ដែលមាន​សភាព​ស្រាត​ននល​គោក រត់​ចេញមក​ឡើងលើ​ឆាក​សម្ដែង ។

​ព្រឹត្តិការណ៍​នេះ​បានកើត​ឡើង នៅពេលដែល​ម្ចាស់​ឆ្នៃ​ម៉ូដ​ទាំងពីរ​នាក់​នៃ​យីហោ​អ៊ីតាលី លោក Domenico Dolce និង Stefano Gabana ចេញមក​សម្ដែង​គាវរ​កិច្ច​នៅ​ចំពោះ​សាធារណជន អមដំណើរ​ដោយ​ក្រុម​អ្នក​បង្ហាញ​ម៉ូដ​របស់​ពួកគាត់​ផង ក្នុង​ក្ដីសង្ឃឹម​ពី​ភាពជោគជ័យ​នៃ​កម្មវិធី​របស់ខ្លួន​។​

682  

​តែ​ដឹងអី​បុរស​ម្នាក់​ដែល​មិនមាន​ស្លៀកពាក់​អ្វី​ទាល់តែសោះ បាន​រត់​មកលើ​ឆាក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ឡើង​។ ទស្សនិកជន​ម្នាក់ បាន​ថត​ពី​ព្រឹត្តិការណ៍​នេះហើយ​បាន​យ​កវាម​កដា​ក់នៅ​គេហទំព័រ​ចែក​ផ្សាយ​វីដេអូ YouTube​។ នៅក្នុង​វីដេអូ​នោះគេ​ឃើញ​បុរស​ដ៏​អស្ចារ្យ​បាន​រត់​ចូល​ឡើង​ទៅលើ​ឆាក ជាមួយនឹង​ខោអាវ​ចុងក្រោយ​របស់គាត់ នៅជាប់​នឹង​ជើង​នៅឡើយ​។​

dandy-diary-streaker-at-dolce-gabbana-spring-summer-2014-03

​ហើយ​បុរស​នេះ ថែមទាំង​មានឱកាស​ឈប់​ឲ្យ​គេ​ថតរូប​គាត់ មុននឹង​ត្រូវបាន​កង​សន្តិសុខ​ចាប់គាត់​ចេញ​ទៀតផង​។ ក្រុម​ដែល​ដើរ​រំខាន​ក្នុង​កម្មវិធី​បែបនេះ គេ​តែង​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា streakers ។ តែ​មិនសូវ​បានឃើញ​នៅលើ​ឆាក​បង្ហាញ​ម៉ូដ​ទេ តែ​គេ​ឃើញ​ច្រើន​លើសលប់ នៅតាម​ការប្រកួត​បាល់​ទាត់ និង​ប្រកួត​បាល់អោប rugby ។​

Dolce & Gabbana - Runway - MFW S/S 2014

​សូមបញ្ជាក់ថា អ្នក​ច្នៃ​ម៉ូដ​របស់​យីហោ​ដ៏​ល្បី​នេះ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ២០ ខែ ពីបទ​បន្លំ​ពន្ធដារ កាលពី​ថ្ងៃទី ១៩ ខែមិថុនា​កន្លងមក​។ គេ​នៅ​មិនទាន់​ដឹងថា តើ​ការ​ចូលមក​រំខាន​នេះ មាន​ជាប់ទាក់ទង​នឹង​សាលក្រម​នេះដែរ ឬ​យ៉ាងណា​នោះទេ​៕

MODA MASCHILE, SFILATA DI DOLCE E GABBANA

 

Leave a Reply

(*) Required, Your email will not be published