តូចចិត្ត​នឹង​សង្សា​សុំ​បែក ចង​.​ក​សម្លាប់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​

, , Leave a comment

​ខេត្ដ​សៀមរាប ៖ សេចក្តីស្រឡាញ់​បានធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់ សូម្បី​ទាំង​ជីវិត សោត​ដូច​បុរស​វ័យ​ជិត ៣០ ឆ្នាំ​ម្នាក់ សម្រេច​ចិ​ត្ដ​ធ្វើ​អត្ដ​ឃាត​ខ្លួនឯង ដោយ​យក​ក្រមា​ចង​.​ក​សម្លាប់ខ្លួន​នៅលើ​ដើម​ទឹកដោះគោ ក្បែរ​បន្ទប់​ជួល​របស់​សង្សារ​ដោយសារ​មានទំនាស់​ពាក្យសំដី​គ្នា​តិចតួច និង​ខឹង​សង្សារ​សុំ​បែក​ផង​នោះ ។ ហេតុការណ៍​ដែល​បុរស​គិ​ខ្លី​លែង​ចង់ឃើញ​ពិភពលោក ព្រោះតែ​រឿង​ស្នេហា​នេះ ត្រូវគេ​ប្រទះឃើញ​កាល​ម៉ោង​៦​ព្រឹក ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ ក្បែរ​បន្ទប់​ជួល​របស់​សង្សារ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជន​រង​គ្រាះ​ដែល​សម្រេច​ផ្ដាច់ជីវិត​ដោយ​ខ្លួនឯង​នេះ ឈ្មោះ ឡី សុភា​ន់ អាយុ​២៨​ឆ្នាំ ធ្វើការ​នៅ​ភោជនីយ​ដា្ន​នទី​ក្រុង​អង្គរ ក្រុង​សៀមរាប មាន​ទីលំនៅ​ភូមិ​សរសៃ​ពង ឃុំ​តា​នាង ស្រុក​ក្រឡាញ់ ខេត្ដ​សៀមរាប ស្នាក់នៅ​កន្លែងធ្វើការ ។ ចំណែក​សង្សា​ជនរងគ្រោះ​ឈ្មោះ វ៉ែន សោ​ភ័​ណ្ឌ អាយុ ៣៦ ធ្វើការ​នៅ​ជាមួយគ្នា មាន​ទីលំនៅ​ក្នុង​ក្រុង​អូរ​ស្មាច់ ខេត្ដ​ឧត្ដរមានជ័យ​។​

 

​ដោយ ឡែក​ស្ដ្រី​ជា​សង្សារ​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា រូបនាង​ស្រឡាញ់គ្នា​ជាមួយ​ជនរងគ្រោះ​បាន​ប្រហែល​៣​ខែ​ហើយ ប៉ុន្ដែ​ដោយសារ​ជនរងគ្រោះ ឧស្សាហ៍​ធ្វើបាប​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ​ពេក​ក៏​សុំ​បែកផ្លូវ​គ្នា ក្នុង​គោលបំណង​ឲ្យ​បុរស​នោះ​កែខ្លួន ។ ស្ដ្រី​ជា​សង្សារ​បន្ដថា នៅ​យប់​ថ្ងៃកើតហេតុ បន្ទាប់ពី​សំរាក​ពី​ធ្វើ​ការងារ សង្សារ​របស់ខ្លួន​បាន​ជូន​នាង​មក​បន្ទប់ដេក ហើយក៏​ឈានដល់​ទាស់​ពាក្យសំដី​គ្នា​បន្ដិច​ប​ន្ទួ​ច នាង​ក៏​ចូលដេក លុះ​ភ្ញាក់ឡើង​ស្រាប់តែ​ឃើញ​មាន​មនុស្ស​អ៊ូរ​អរ​ចោមរោម​មើល​សាកសព​នៅលើ ដើម​ទឹកដោះគោ ទើប​ដឹងថា ជា​សង្សារ​របស់ខ្លួន​ចងក​សម្លាប់ខ្លួន ដោយ​មិន​នឹកស្មានថា សង្សារ​ខ្លួន​ធ្វើ​ដូច្នេះ​សោះ ។ ស្ដ្រី​រូបនោះ​បន្ថែមថា ជនរងគ្រោះ ធ្លាប់​ចង់​សម្លាប់ខ្លួន​ជាច្រើន​ដង​មកហើយ តែ​មិនបាន​សម្រេច ទើបតែ​ពេលនេះ​សម្លាប់ខ្លួន​បានសម្រេច​តែម្ដង​។​

T-0853

​បន្ទាប់ពី​ពិនិត្យ​សាកសព​រួចមក ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើ​អត្ដ​ឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឲ្យ​យកទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​តាម​ប្រពៃណី​នៅ​ថ្ងៃ​ដដែល ៕

 

Leave a Reply

(*) Required, Your email will not be published