ស្ត្រី​ម្នាក់​ឃើញ​រថ​យន្ត​មិត្តភក្ដិ​ប្តី​នៅមុខ​ហាង ចូល​ទៅ​រក​ តែ​មេ​ការមិន​ឱ្យចូល​ខារ៉ាអូខេ អុកឡុក​វាយ​បំបែក​របស់របរ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ចូលទៅ​អុកឡុក​បោក​បំផ្លាញ​របស់របរ​ក្នុង​ហាង​ខារ៉ាអូខេ IVAN ខណៈដែល​ឃើញ​រថយន្ត​មិត្តភក្ដិ​ប្តី​នៅមុខ​ហាង​ខារ៉ាអូខេ​ខាងលើ ។ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ២៣ និង ៥០ នាទី យប់​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៣ ក្នុង​បរិវេណ​ខារ៉ាអូខេ IVAN ស្ថិតនៅ​ចំណុច​ខាងត្បូង​វិទ្យាល័យ​បាក់​ទូក​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​កែង​ផ្លូវ​១៦៤ ក្នុង​សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា​។​

1-5191

​ប្រភព​នៅ​កន្លែង​កើត​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលជា​ជនបង្ក​ឈ្មោះ ម៉ឹង ស៊ី​វុត្ថា អាយុ ៣២ ឆ្នាំ រស់នៅ​ផ្ទះ​លេខ ៣៣Eo ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ មុខ​ពេល​កើតហេតុ​ស្ត្រី​បង្ក​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយគ្រឿង​ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-4420 ស្វែងរក​ប្តី​ដែល​បាត់​ពី​ផ្ទះ​ជិត​មួយ​យប់​ទៅហើយ​មិនឃើញ​ត្រឡប់មក ផ្ទះ​តែ​បែរជា​ប្រទះឃើញ​រថយន្ត​ប្តី​ចត​នៅមុខ​ខារ៉ាអូខេ​ទៅវិញ ហើយក៏​ចូលទៅ​អុកឡុក​តែម្តង​៕

3-1723

 

Leave a Reply

(*) Required, Your email will not be published