បាត់​លុយ​ពេល​ចូលទៅ​ម៉ាស្សា ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​ដើម្បី​សាកសួរ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ចូល​កោស​ជប់ ម៉ាស្សា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ ២០១៣ ពេល​កោស​ជប់​រួច​ត្រឡប់​ទៅដល់​ផ្ទះ​វិញ ទើប​ដឹងថា បាត់​លុយ​អស់រលីង​ពី​ហោប៉ៅ ក៏​វិល​ត្រឡប់មកវិញ ប៉ុន្តែ នារី​ម៉ាស្សា កោស​ជប់​ទាំងនោះ បាន​បិទទ្វារ​គេចខ្លួន​អស់ ហើយ​បុរស​រូបនោះ មក​ឃ្លាំមើល​ជា​រៀងរាល់ថ្ងៃ លុះដល់​ថ្ងៃ ទី​២០ ខែកញ្ញា ប្រទះឃើញ​នារី​ម្នាក់ នៅផ្ទះ​ខាងលើ​នោះ ក៏​បបួល​មិត្ត​ភ័ក្តិ​មកឃាត់​ខ្លួន នារី​ម៉ាស្សា​ម្នាក់​នោះ ប្រគល់​ឲ្យ​នគរបាល​ចោមចៅ ដើម្បី​ធ្វើការ​សាកសួរ ។​

DSC00158

​ពេលដែល​នគរបាល ធ្វើការ​សាកសួរ​នារី​រូប​នោះបាន​បដិសេដថា ខ្លួន​មិនបាន​ធ្វើ​សកម្មភាព​បែបនេះ​ទេ ប្រហែលជា​ថៅកែ​របស់​នាង ជា​អ្នកប្រព្រឹត្ត ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​នគរបាល​ប៉ុស្តិ៍​ចោមចៅ បាន​ឲ្យ​ដឹងថា នារី​ដែល​ហៅ​យកមក​សាកសួរ​នោះ មាន​អាយុ​១៦​ឆ្នាំ មានមុខ​របរ ជា​នារី​ម៉ាស្សា និង​កោស​ជប់ ស្នាក់នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពុ​ទ្ធ្រា ឃុំ ព្រែក ដា​ស្រុក​អង្គ​បុរី ខេត្តតាកែវ ។ ចំណែកឯ​ជនរងគ្រោះ​វិញ ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ មាន អាយុ​ប្រហែល​ជាជាង​៤០​ឆ្នាំ ។​

DSC00167

​នគរបាល​បាន​បន្តថា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣ ជនរងគ្រោះ​បានមក​កោស​ជប់ នៅ​កន្លែង​កើត ហេតុ លុះ​ពេល​កោស​ជប់​រួច ក៏​វិលត្រឡប់​ទៅផ្ទះ​វិញ ពេលទៅដល់​ផ្ទះ​ទើប​ដឹងថា បាត់​លុយ​អស់ពី​ហោប៉ៅ រលីង ដោយ​នៅក្នុង​ហោប៉ៅ​នោះ មាន​លុយ​ចំនួន​១២០០​ដុល្លារ ក៏​វិល​ត្រឡប់មកវិញ ក្នុង​គោលបំណង​សួរ នាំ ប៉ុន្តែ​ពេលទៅដល់ ស្រាប់តែ​ឃើញ​ផ្ទះ​កោស​ជប់​នោះ បិទទ្វារ​ជិត មិនឃើញ​នារី​ណា​ម្នាក់ ទើប​ដឹងថា នារី​ទាំងនោះ​លួច​លុយ​របស់ខ្លួន ហើយ​គេចខ្លួន​អស់ ទើប​ជនរងគ្រោះ​ធ្វើការ​តាមដាន រហូតដល់​ព្រឹក​ថ្ងៃទី ២០ ខែកញ្ញា នេះ ទើប​ប្រទះឃើញ​នារី​ម្នាក់ នៅផ្ទះ​ខាងលើ​នោះ ក៏​ឃាត់ខ្លួន​មក​ប្រគល់​ឲ្យ​នគរបាល ដើម្បី ធ្វើ​សាកសួរ​ស្វែងរក​ជនដៃដល់ ។​

T-0865

​នគរបាល​បាន​បន្តថា បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចហើយ នារី​ខាងលើ​បាន​និយាយថា ខ្លួន​មិនបាន​ធ្វើ​ទង្វើ បែបនេះ​នោះទេ គឺ​គេ​អត់ ដឹងអី​ទាំងអស់ ហើយ​ករណីនេះ​ទំនងជា​ម្ចាស់​ហាង​ជា​អ្នកប្រព្រឹត្ត​ហើយ​មើល ទៅ ។ នគរបាល​បន្ថែមទៀត​ថា នារី​ខាងលើនេះ គ្រាន់តែ​ហៅ​យកមក​សាកសួរ​ប៉ុណ្ណោះ ព្រោះ​ជា​អ្នកធ្វើការ​នៅ ក្នុងផ្ទះ​ខាងលើ​នោះ ដើម្បី​ស្វែងរក​ជន​ដៃ​ដែល​ហ៊ាន​លួច​លុយ​ភ្ញៀវ រហូតដល់​ទៅជា​ង​២​ពាន់​ដុល្លារ​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published