រថយន្ត​តាក់ស៊ី​កៀរ អ្នកជិះ​ម៉ូតូ​របួសស្រាល​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ បុរស​ម្នាក់​បាន​រងរ​បួស​ស្រាល ចំណែក​ម៉ូតូ​ត្រូវ​ខូចខាត​ទាំងស្រុង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ដ​តាក់ស៊ី បើក​បុក​ចំ​ពីមុខ​កាលពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ភូមិ​ស្ដៅ​កន្លែង ឃុំ ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

 

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អន ចាន់​ធី ភេទ ប្រុស​អាយុ ៣៣ ឆ្នាំមាន​ទីលំនៅ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ជិះ​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ពេល មកដល់​កន្លែងកើតហេតុ​ស្រាប់តែ រថយន្ដ​បង្ក​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី អ្នក​លឿង​មក​ភ្នំពេញ​ដោយ​បើក​ជែង រថយន្ដ​មួយគ្រឿង​ទៀត​នៅ​ពីមុខ​ក៏​ជ្រុល ចង្កូត​បុក​អ្នកជិះ​ម៉ូតូ​និង​មនុស្ស​រងរបួស​ស្រាល ។​

20130919_130745

​ក្រោយពេល​កើតហេតុ​រថយន្ដ​បង្ក​ឃើញ​ហេតុការណ៍​ដូចនេះ មិនបាន​ឈប់​មើល​ជនរងគ្រោះ​ទេ គឺ​បាន​បន្ថែម​ល្បឿន​គេច​បាត់ ស្រមោល ។ ចំណែក​ជនរងគ្រោះ ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ នាំទៅ​លាង​របួស​នៅ​គ្លីនិក ៕

 

Leave a Reply

(*) Required, Your email will not be published