ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​ម៉ូតូ​មួយទៀត របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង  ៖ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​បាន​រងរបួស​ធ្ងន់​ស្រាល ២ នាក់ កាលពី​វេលា​ម៉ោង ៤ និង៤៥ នាទី​ល្ងាច​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៣ លើផ្លូវ​កៅស៊ូ​ស្ថិត​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

3

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​ស​ខៀវ​ពាក់​ស្លាក​លេខ​សៀមរាប​1L- 5178 បើកបរ​ដោយ​នារី​ម្នាក់​ឈ្មោះ ច័ន្ទ រស្មី អាយុ ២៤ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ឌុប​បងស្រី​របស់ខ្លួន​ឈ្មោះ ច័ន្ទ ភក្តី អាយុ​២៧​ឆ្នាំ ពី​ផ្សារ​ក្រោម​មក​ផ្សារលើ​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ​បាន​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BW-0522 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​បញ្ច្រាស​គ្នា ក្នុង​លឿន​ដូចគ្នា និង​បើក​ជែង​ម៉ូតូ​១​គ្រឿង​ទៀត ក៏​ជ្រុល​មក​បុក​ម៉ូតូ​ស្កូ​ពី​ពេញទំហឹង​តែម្តង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​កៅស៊ូ ។​

traffice scoppy1

​ប្រភព​ខាងលើ​បាន​បន្ថែមទៀតថា នារី​រងគ្រោះ​ធ្ងន់​មានឈ្មោះ ច័ន្ទ រស្មី បាន​របួស​ក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​កន្លែងកើតហេតុ​។ ចំណែក​បុរស​ជា​អ្នកបង្ក​រងរបួស​ស្រាល ហើយ​គេចខ្លួន​មិន​ព្រម​ប្រាប់​អត្តសញ្ញាណ​ឡើយ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំងពីរ​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​ជីវិត​៕

 

Leave a Reply

(*) Required, Your email will not be published