រថយន្ត​កាមរី​គូទ​ស្វិត ដាស់​ប្រជាពលរដ្ឋ​ទាំង​ព្រហាម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយសារ​កម្លាំង​រថយន្ត​ដែល​បើកបរ​យ៉ាង​ធ្វើ​ឲ្យ​ដើម​អំពិល​បារាំង ១​ដើម បណ្តាល​ឲ្យ​ដាច់​ជា ២​កំណាត់ រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង ១​ដើម គាប​រថយន្ត​ជាប់​បើក​ទៅមុខ​លែងរួច បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ ។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៤ និង ២០​នាទី ទៀបភ្លឺ​ចូល​ថ្ងៃទី ២០ កញ្ញា ២០១៣ នៅ​ចំណុច​មុខផ្ទះ​សំណាក់ ហេង លី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។​

c4428233-bfa2-44b1-ae17-40dd82703646

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កាមរី​គូទ​ស្វិត ១​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-7657 បើក​របរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ប្លង់ រតនា អាយុ ៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​មុខផ្ទះ​សំណាក់ ហេង លី ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅបុក​ដើម​អំពិល​បារាំង ១​ដើម ដាច់​ជា ២​កំណាត់ រួច​ជ្រុល​ទៅបុក​គាប​ជាប់​នឹង​បង្គោល​ភ្លើង ១​ដើម​ទៀត ទើប​រថយន្ត​បើក​ទៅមុខ​លែងរួច និង​បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ ។​

5ec4291e-01c4-4ae9-b159-ed7eea1c64b6

​ក្រោយ​កើតហេតុ បុរសរងគ្រោះ​ត្រូវបាន​គេ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច​បាន​ស្ទូច​យកទៅ​រក្សាទុក​នៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

 

Leave a Reply

(*) Required, Your email will not be published