ជនជាតិ​រុស្ស៊ី​ជិះ​រថយន្ត​ទៅ​កៀក​ម៉ូតូ ភាគី​រងគ្រោះ​ទារ​សំណង មិន​ឲ្យ​ថែមទាំង​គំរាម​សម្លុត​ទៀត​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ការ​ប្រកែក​តឹង​សរសៃ​ដាក់គ្នា​រវាង​ជនជាតិ​រុស្ស៊ី និង​ពលរដ្ឋ​ខ្មែរ​ម្នាក់ បាន​យក​ភាព​ត្រូវ​រៀងៗ​ខ្លួន ខណៈដែល​ជនបរទេស​ជា​ជនជាតិ​រុស្ស៊ី​នោះ បាន​បើករថយន្ត​របស់ខ្លួន​ទៅ​កៀរ​ម៉ូតូ ១ គ្រឿង ហើយ​មិន​ទទួលខុសត្រូវ សូម្បីតែ​សំណង​ចំនួន ៥​ដុល្លារ ក៏​មិន​ព្រម​ឲ្យ​ដែរ ។ ការ​ប្រកែក​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៤០​នាទី យប់​ថ្ងៃទី​១៩ ខែ កញ្ញា ឆ្នាំ ២០១៣ ត្រង់ចំណុច​មុខ​ផ្សារ​ទំនើប​សា​ម៉ូ​ដឺ​រ៉ា ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ទឹកប៊ិច ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2VC-2179 ដែល​បើកបរ​ដោយ​ឈ្មោះ PAVLOV ATEM ជា​ជនជាតិ​រុស្ស៊ី កាន់​លិខិតឆ្លងដែន​លេខ ៧១១៦០១៦៤០ ជា​អ្នក​ទេសចរណ៍ បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-5099 ដែល​បើក​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ ប៉ាន់ ស៊ី​គង់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​២៣ ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ជាជាង​ឈើ បណ្តាលឱ្យ​ម៉ូតូ​ខូចខាត​បន្តិចបន្តួច ចំណែក​រថយន្ត​រង​ការខូចខាត​ទ្វារ​បន្តិចបន្តួច​ដូចគ្នា ។​

a17e2cab-ebfd-4719-be19-bade7ce6e010

​តាម​ប្រភព​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​អះអាងថា គេ​បានឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រឺ​ស័​រ និង​ម៉ូតូ​ស៊ុយ​ស៊ូ​គី បើក​ក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត (​ពីរ​ស្ថានីយ៍​ប្រេង​សូគីម៉ិច​ទៅ​ផ្សារលើ​ក្រុងព្រះសីហនុ​) ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បាន​បត់​ស្តាំ​ហើយ​ស៊ីញ៉ូ​តាម​ក្រោយ ទើប​បណ្តាល​ឲ្យ​ម៉ូតូ​គេច​ពុំទាន់ ក៏បាន​ជ្រុល​ទៅបុក​ចំ​ទ្វារ​រថយន្ត​ផ្នែក​ខាងស្តាំ​គាប ជាប់​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ជាមួយ​រថយន្ត ហើយ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ជួយ ដោះ​ចេញពី​រថយន្ត ។​

l-10

​ក្រោយ​កើតហេតុ​ភាគី​ម៉ូតូ​រងគ្រោះ បានទាមទារ​សំណង​ចំនួន ២០ ដុល្លារ ប៉ុន្តែ​ជនបរទេស​ភាគី​រថយន្ត​ពុំ​ព្រម​ឲ្យ​រហូតដល់​ម្ចាស់​ផ្សារ​ទើសភ្នែក​ពេក ក៏​ជួយ​ចេញ​លុយ​ចំនួន ១៥ ដុល្លារ ហើយ​ឲ្យ​ភាគី​បរទេស​ចេញ​ថែម ៥ ដុល្លារ ទៅ​ជនរងគ្រោះ ប៉ុន្តែ​ភាគី​ម្ចាស់​រថយន្ត​នៅតែ​មិន​ព្រម​ឲ្យ​សូម្បីតែ ៥​ដុល្លារ មិនតែប៉ុណ្ណោះ​ថែមទាំង​និយាយ​សម្លុត​មក​ភាគី​ខ្មែរ​ទៀតផង ។​

 

​ភាគី​ម៉ូតូ​ដោយ​ឃើញ​ភាព​មាក់ងាយ​មកលើ​ខ្លួន​ខ្លាំងពេក មិន​ព្រម​ទទួល​សំណង ២០ ដុល្លារ នោះទេ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​ជា​អ្នក​ដោះ​ស្រា​យ​​តាមផ្លូវ​ច្បាប់​វិញ ៕

 

Leave a Reply

(*) Required, Your email will not be published