ទាហាន​អាមេរិក និង​ហ្វីលីពីន ធ្វើ​សមយុទ្ធ​រួមគ្នា​ ដើម្បី​​ទំនាក់ទំនង​យោធា

, , Leave a comment

ប្រទេស​ហ្វីលីពីន ៖ ពលទាហាន​អាមេរិក និង​ហ្វីលីពីន បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​មួយ នៅ​សមុទ្រ​ចិន​ខាងត្បូង បំណង​បង្កើន​បណ្តា​ទំនាក់ទំនង​យោធា មុន​ដំណើរ​ទស្សនកិច្ច៤ ប្រទេស នៅ​អាស៊ីអាគ្នេយ៍ ក្នុងនោះ​មាន ហ្វីលីពីន របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នា​ខែតុលា ខាងមុខនេះ ។​

PHILIPPINES-US-CHINA-MILITARY

​សមយុទ្ធ​ដែល​រួមមាន​ពល​ទាហានជើងទឹក​វាយ​ថ្មើ​ជើង របស់​ប្រទេស​ទាំងនេះ ប្រមាណ ២.៣០០ នាក់ បាន​ហ្វឹកហាត់​សមយុទ្ធ​ឡើងគោក (Phiblex) នៅ​មូលដ្ឋាន​ទ័ពជើងទឹក នា​ខេត្ត Zamzales ឆ្នេរសមុទ្រ​ប៉ែក​ខាងលិច កោះ Luzon ដែលជា​ច្រក​ចេញមក​សមុទ្រ​ចិន​ខាងត្បូង ។​

PHILIPPINES-US-CHINA-MILITARY

​សកម្មភាព​សមយុទ្ធ​អូសបន្លាយ ៣ សប្តាហ៍​នេះ មានការ​ចូលរួម​រប​ស់​នាវា​ពិឃាត ២ គ្រឿង របស់​អាមេរិក ហើយ​មាន​ការធ្វើ​សមយុទ្ធ​គ្រាប់​ពិតជា​ច្រើន អម​ជាមួយ​ការ​លត់​ដំ​សមត្ថភាព សម្រាប់​រស់ក្នុង​ព្រៃ​ផងដែរ ។​

PHILIPPINES-US-CHINA-MILITARY

​ហ្វីលីពីន ធ្លាប់បាន​ស្វះស្វែង​រក​ជំនួយ​យោធា ពី​សំណាក់​អាមេរិក ដើម្បី​ប្រឈម​នឹង​រឿង​ដែល​ប្រទេស​នេះ ចាត់ទុកថា ជាការ​គំរាមកំហែង​ធំ​មួយ របស់​ចិន ចាត់ទុក​ព្រឹត្តិការណ៍​នេះ ជា​ជំ​ហ៊ាន​ដ៏​មាន​សារៈសំខាន់ ក្នុង​កិច្ច​ស្ថាបនា​កម្លាំង​ការពារ​ខ្លួន ។​

PHILIPPINES-US-CHINA-MILITARY

​សមយុទ្ធ Phiblex ប្រព្រឹត្ត​ទៅមុន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ហ្វីលីពីន​ជា​លើកដំបូង​បង្អស់ របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ចាប់តាំងពី​លោក​ក្លាយជា​ម្ចាស់​នៃ​សេត​វិមាន ។​

PHILIPPINES-US-CHINA-MILITARY

​នេះ​ក៏​ជា​គ្រា​ដំបូង​ហើយ ដែល​ប្រធានាធិបតី​អាមេរិក បានមក​ទស្សនកិច្ច​នៅ​ហ្វីលីពីន គិត​ចាប់ពី​ពេលដែល​ដំណើរ​ទស្សនកិច្ច​ឆ្នាំ​២០០៣ របស់​ប្រធានាធិបតី George W.Bush ។​

PHILIPPINES-US-CHINA-MILITARY

​គួរ​ដឹងថា ហ្វីលីពីន ជា​គោលដៅ​ចុងក្រោយ សម្រាប់​ទស្សនកិច្ច ៤ ប្រទេស នៅ​អាស៊ីអាគ្នេយ៍ ពីថ្ងៃ​ទី​៦ ខែតុលា ដល់ទី​១២ ខែតុលា ដែល​មុន​នោះ គឺ​ទៅកាន់​ប្រទេស ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ៕

    PHILIPPINES-US-CHINA-MILITARY PHILIPPINES-US-CHINA-MILITARY

 

Leave a Reply

(*) Required, Your email will not be published