ស្លាប់​ ៣០ នាក់​​ និង​រង​របួស​​ជា​ច្រើន​នាក់​ ក្នុង​ហេតុ​ការណ៍​រថយន្ត​ក្រុង​ បុក​​រថ​ភ្លើង​ (Video Inside)

, , Leave a comment

​ប្រទេស​កាណ​ដា ៖ កាលពី​ថ្ងៃទី​១៨ ខែ កញ្ញា រថយន្តក្រុង​ពីរ​ជាន់​ ១​ គ្រឿង បាន​បុក​ជាមួយ​រថភ្លើង​ដឹក​អ្នកដំណើរ​១​ខ្សែ ស្ថិតនៅក្នុង​ទីក្រុង Ottawa នៃ​ប្រទេស​កាណ​ដា បណ្តាល​ឲ្យ​ផ្នែក​ខាងមុខ នៃ​រថយន្តក្រុង​នោះ រង​ការខូចខាត​យ៉ាងដំណំ និង​បានសម្លាប់​មនុស្ស​អស់ ៦ នាក់ ។​ ​ការប៉ះទង្គិច​គ្នា​រវាង​រថយន្តក្រុង និង​រថភ្លើង​នេះ បានកើត​ឡើង ខណៈ​ម៉ោង​មនុស្ស​ធ្វើដំណើរ​អូរ​អរ នៅពេល​ព្រឹក ក្នុង​ទីក្រុង Ottawa ។ មន្ត្រី​បាន​និយាយថា មនុស្ស ៣០ នាក់ បាន​រងរបួស ក្នុងនោះ ១១ នាក់ ស្ថិតក្នុង​អាការ​ធ្ងន់ធ្ងរ ។​

train (2)  

​នេះ​គឺជា​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​រថភ្លើង​ដ៏​ចម្បង​លើក​ទី​២​ហើយ សម្រាប់​ប្រទេស​កាណ​ដា នា​ឆ្នាំនេះ ។

train (4)

គ្រោះថ្នាក់​នេះ បាន​កើតឡើង​មិនបាន​ប៉ុន្មាន​ខែ​ផង បន្ទាប់ពី​រថភ្លើង​ដឹក​ប្រេង​រអិល​ធ្លាក់​ផ្លូវ និង​ផ្ទុះ​ឆេះ​ស​ន្ទោ​សន្ធៅ នៅ​ទីប្រជុំជន Quebec កាលពី​ខែកក្កដា បណ្តាល​ឲ្យ​មនុស្ស ៤៧ នាក់ បាត់បង់​ជីវិត ។​

train (3)

​បើតាម​សាក្សី​បាន​ឲ្យ​ដឹងថា ខណៈពេល​នោះ គេ​ឃើញ​រថយន្តក្រុង បាន​បោះពួយ​ឆ្លង​ចូល​របាំង​កុងត្រូល​ផ្លូវ​រថភ្លើង និង​ចូលក្នុង​ចំណី​ផ្លូវដែក​ទៅហើយ ខណៈ​រថភ្លើង​ដែលមាន​ទូរ​១​ខ្សែ ក៏បាន​រំកិល​ខិតជិត​មកដល់​ផង​នោះ ។​

train (5)

អ្នកដំណើរ​ម្នាក់ ឈ្មោះ Gregory Mech និយាយថា គាត់​មិនដឹងថា អ្នកបើកបរ​រថយន្ត​ក្រុង​នោះ ចាប់អារម្មណ៍​ពី​ភ្លើង​សញ្ញា និង​បា​រ៉ា​ស់កុង​ត្រូល ដែល​បាន​ទម្លាក់​ចុះ​នោះ ឬ​យ៉ាងណាទេ​?

train (7)

ដែល​ខណៈ​ពេលនោះ​ផងដែរ អ្នកដំណើរ​ជាច្រើន​ដែល​អង្គុយ​នៅ​ជាន់​ខាងលើ ក៏បាន​ស្រែកប្រាប់​អ្នកបើកបរ​រថយន្តក្រុង​នោះ​ថាៈ ឈប់​! ឈប់​! ស្របពេល​ពួកគេ​បានឃើញ​រថភ្លើង បានមក​កាន់តែ​កៀក​ប្រហែល​គ្នា​ទៅហើយនោះ ប៉ុន្តែ​ប្រហែលជា​អ្នកបើកបរ​ស្លន់ ទើប​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​ឡើង ។​

Train Bus Crash 20130918

ទោះជា​យ៉ាងណា រហូតមកទល់​ពេលនេះ គេ​នៅ​មិនទាន់​អាចសន្និដ្ឋាន ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​រថយន្តក្រុង​នោះ ជ្រុល​ទៅបុក​រថភ្លើង​នៅឡើយ​ទេ ៕​

train (8)

 

Leave a Reply

(*) Required, Your email will not be published