អាជ្ញាធរខេត្ត​ស្ទឹងត្រែង​មិន​ហ៊ាន​ប៉ះពាល់​ជំនួញ​ឈើ​ប្រណី​តរបស់ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន សាន ច​យ ជា​អ្នករត់​ការដឹកជញ្ជូន​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​បាន​ចំអក ចំពោះ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ នៅ​ទូទាំង​ខេត្តស្ទឹងត្រែង ដែល​មិន​យកចិត្តទុកដាក់ បង្ការ​បង្ក្រាប​ទប់ស្កាត់ ជំនួញ​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ ជា​មេការ​ទទួលខុសត្រូវ​។ គំនរ​ឈើ​ប្រណីត​ប្រមាណ ២០០ ម៉ែត្រគូប របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា គឺ​ប្រមូល​ទិញ ពី​ប្រជាពលរដ្ឋ​ដែល​ចូល ទៅ​កាប់​ឈើ​ខុសច្បាប់​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ក្នុង​សៀម​ប៉ាង និង​ស្រុក​សេ​សាន យ៉ាង​វិនាស​ហិនហោច ហើយ​ដី​សម្បទាន​របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា នៅក្នុង​ខេត្តស្ទឹងត្រែង ជាង ១ ម៉ឺន​ហិកតា មកដល់ពេលនេះ គ្មាន​ការអភិវឌ្ឍន៍​ដាំ​ដុះ​ទៅតាម​ក​កិច្ចសន្យា​នោះទេ ។

hhgh

​អភិបាលខេត្ត​ស្ទឹងត្រែង មិនទាន់​ហ៊ាន​បង្ហាញ​ស្នាដៃចាត់វិធានការ​ឲ្យ​បានតឹងតែង​ក្នុងការបង្ក្រាប ទប់ស្កាត់​ ជំនួញ​ឈើ​ខុសច្បាប់របស់​ក្រុម​ឈ្មួញ​ធំៗនៅឡើយ​ទេ ហើយ​រហូតមក​ដល់់​ពេល​នេះគេ​ដឹងថា មេ​ឈ្មួញ​ លឹម ប៊ុណ្ណា ហៅ​ខ្នា ក៏ដូចជា​ ធា​បាក់ និង​ឈ្មោះ ដួង បាន​រកស៊ី​ដឹកជញ្ជូន​ឈើ ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្តស្ទឹងត្រែង មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​នោះទេ សូម្បីតែ​កាលពីពេល​ថ្មីៗ​នេះ គេ​រកឃើញ​គំនរ​ឈើ​ប្រណីត ប្រភេទ​ធ្នង់ ជាង ២០០ ម៉ែត្រគូប ដែល​មេ​ឈ្មួញ លឹម ប៊ុណ្ណា ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ យកទៅ​ស្តុក​ទុក នៅ​ចំណុច​ខាងក្រោយ ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។​

 

​ប្រជាពលរដ្ឋ​ក៏បាន បញ្ជាក់​ផងដែរ​ថា សកម្មភាព​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន នៅ​ភូមិភាគ​ឦសាន រាប់សិប​ឆ្នាំ​មកហើយ មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។ មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា អាច​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​យ៉ាង​អនាធិបតេយ្យ ដោយ​រលូន​ល្អ​មក ដល់ពេលនេះ​ក៏​ព្រោះតែ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ប្រើប្រាស់​អាជ្ញាប័ណ្ណ ព្រៃ​សម្បទាន ប៉ុន្តែ​រាល់​ការដឹកជញ្ជូន​ឈើ ជាច្រើន​មិនដែល​មាន​លិខិតស្នាម ឬ​ច្បាប់ទម្លាប់​អ្វី​ឡើយ ព្រោះ​ឈ្មោះ សាន ច​យ មាន​ជំនាញ​រត់ការ ចែក​លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ គ្មាន​ខ្វះចន្លោះ​នោះទេ​។​

 

​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ក៏​ជា​អ្នកទទួលបាន​សិទ្ធិ​ម៉ៅការ កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​អាង​ស្តុក​ទឹក នៃ​គម្រោង​សាងសង់ ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ប៉ុន្តែ​បើតាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់ អាង​ស្តុក​ទឹក​នោះ ត្រូវបាន​កាប់បំផ្លាញ​ខ្ទេចខ្ទី ហើយ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ ជា​មេការ​បាន​ប្រមូល​ទិញ​ឈើ ឬ​ផ្តល់​លុយ​ឲ្យ​ឈ្មួញកណ្តាល មួយចំនួន​កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ ឲ្យ​ចុះទៅ​កាប់បំផ្លាញ​ព្រៃឈើ ដោយ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ក្បែរៗ អាង​ស្តុក ទឹក ទំនប់​វា​រី​អគ្គិសនី ដែល​ទាមទារ​ឲ្យ​លោក កុល សំអុល ជា​អភិបាលខេត្ត​ស្ទឹងត្រែង​ពិនិត្យមើល​បញ្ហា​នេះ ឡើងវិញ​ជាបន្ទាន់​។​

 

​យ៉ាងណាក៏ដោយ ឈ្មោះ សាន ច​យ រួមទាំង​មន្ត្រី​យោធា ផ្នែក​ចារកិច្ច​ម្នាក់ទៀត កំពុង​ប្រើប្រាស់​អំណាច​ឥទ្ធិពល របស់​ពួកគេ​ក្នុងការ កាង​ជំនួញ​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​មានការ​បែងចែក​លុយ ជូន​អ្នកកាសែត​មួយចំនួន​តាមរយះ​ភ្នាក់ងារ​ទូរ​ទ្ស​ន៏​ដែល​មិនសូវ​ល្បី​ប្រចាំខេត្ត​ស្ទឹងត្រែង ដើម្បី​បិទបាំង​រឿងអាស្រូវ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ផងដែរ​។​

18

គេ​សង្កេតឃើញថា សព្វថ្ងៃនេះ គណៈកម្មការ​ចម្រុះ​មួយ​ដឹកនាំ​ដោយ លោក សួន សុវណ្ណ អនុប្រធាន​​នាយកដ្ឋាន នីតិកម្ម និង​វិវាទ រដ្ឋបាល​ព្រៃឈើ បាន​ចុះមក​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ខេត្តស្ទឹងត្រែង ហាក់ដូចជា​ពុំមាន​សកម្មភាព​អ្វី​ទេ​។  ព្រោះ​បទល្មើស​ព្រៃឈើ នៅតែ​កើតមាន ជា​ហូរហែ បាន​ដឹក​ចេញពី​តំបន់​ផ្សេងៗ​ទូទាំង​ខេត្តស្ទឹងត្រែង​ទាំង​ផ្លូវទឹក​និង ផ្លូវគោក​យ៉ាង អាណាធិបតេយ្យ​បំផុត ។ ជាពិសេស នៅ​តំបន់​ស្តារ​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ មានការ​កាប់​ឈើ​គរ​ទុក​រាប់ពាន់​ម៉ែត្រគូប​ពាសពេញ​ព្រៃ​រង់ចាំ​ឱកាស​ដើម្បី ដឹក​ចេញ​។​

 

គេ​ចង់ឃើញ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន ឆ្លៀត​ពេលវេលា ចុះទៅ​ពិនិត្យមើល​ជំនួញ​ឈើ​ខុសច្បាប់ ទ្រង់ទ្រាយ​ធំ​រប​ស់មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ក៏ដូចជា​ជំនួញ​ឈើ របស់​ឈ្មូ​ញ​ឈ្មោះ​​ធា​បាក់​និង​ឈ្មោះ ដួង ឡើងវិញ​ផង មិនគួរ​ជឿ​របាយការណ៍ ភូតកុហក​របស់ លោក​អ៊ីវ ឯក​សាវ​ត្តី នាយ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង នៅ​ទូទាំង​ខេត្តស្ទឹងត្រែង ច្រើនពេក​ទេ ៕

 

Leave a Reply

(*) Required, Your email will not be published