លោក​អភិបាល​រាជធានី​ភ្នំពេញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​ពលរដ្ឋ​រងគ្រោះ​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅលើ​ស្ពាន​អាកាស​ក្បាលថ្នល់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ ២​០​១​៣​ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌ ជា​គ្រឿងឧបភោគបរិភោគ​និង​ថវិកាទៅ​ប្រគល់ជូន​បងប្អូន​ពលរ​ដ្ឋ​៧​នាក់ ដែល​បាន​រងរបួស​កំពុង​ស​ម្រាក​ព្យាបាល ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​ការ ប៉ះទង្គិច​គ្នា​នៅលើ​ស្ពាន​អាកាស​ក្បាល ថ្នល់​កាលពី​ល្ងាច​ថ្ងៃទី​១៥ កញ្ញា​កន្លងទៅនេះ ។ ក្នុង​ចំនួន​អ្នករងរបួស​ទាំង​៧ នាក់​នេះ​ក៏មាន​មន្ដ្រី​របស់​សាលាខណ្ឌ មានជ័យ​ម្នាក់​ផងដែរ ដែល​លោក​បាន រងរបួស​ដោយ​គ្រាប់កាំភ្លើង​១​គ្រាប់ ចំក្បាល​តែ​ពេលនេះ​បាន​វះកាត់​យក​ក្បាល គ្រាប់​រួចរាល់​ហើយ​ដែរ​។ អំណោយ ដែល​បាន​ប្រគល់ជូន​ក្នុង​ខណៈនោះ​អ្នក ជំងឺ​ម្នាក់ៗ​ទទួលបាន​ក្រូចពោធិ៍សាត់​២​ឡូត៍ ទឹកដោះគោ​២​ឡូត៍ ស្ករស​២​គីឡូក្រាម និង​ថវិកា​១​លាន​រៀល ។

 

​លោក ប៉ា សុជាតិ​វង្ស ក្នុងឱកាស នោះបាន​មានប្រសាសន៍​សម្ដែង​នូវ​ការ សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃទី​១៥​កញ្ញា​កន្លងទៅនេះ​ដោយ​លោក​បាន​លើក ឡើង​ថា ក្នុងការ​ធ្វើ​មហា​បាតុកម្ម​នេះ​សមត្ថ កិច្ច​របស់​យើង​មាន​ភាព​អត់ធ្មត់​ខ្លាំង ណាស់ គឺ​មិន​ចង់ឱ្យមាន​ការប៉ះទង្គិច​ជា មួយក្រុម​បាតុករ​ឡើយ​ដោយ​កម្លាំង មាន​សមត្ថកិច្ច​របស់​យើង​ទាំងអស់​បាន​ស្ដាប់​នូវ​អនុសាសន៍​របស់​សម្ដេច​តេ ជោ ហ៊ុន សែន គឺ​សម្ដេច​តេ​ជោ​បានឱ្យ កម្លាំង​មាន​សមត្ថកិច្ច​មាន​ភាព​អត់ធ្មត់​រហូតដល់​ទីបំផុត​។ បើ​មិនមាន​ភាព​អត់ ធ្មត់​បែបនេះ​ទេ មិនដឹងថា​ស្ថានការណ៍ វា​ទៅជា​បែបណា​នោះទេ​។ តែ​សម្រាប់ ក្រុម​ជ្រុលនិយម​ទាំងនេះ​មិន​ស្ដាប់​តាម​ការណែនាំ​និង​ការ​អង្វរ​.​ករពី កម្លាំង​មាន សមត្ថកិច្ច​ឡើយ ដោយហេតុ​នេះហើយ ទើប​យើង​សម្រេច​ចិ​ត្ដ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការ​បំបែក​រហូត​ឈានដល់ ការផ្ទុះអាវុធ​ធ្វើឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ និង​រងរបួស​មួយចំនួន​ផងដែរ សកម្មភាព​បែបនេះ វា​ជា​ជម្រើស​ចុងក្រោយ ហើយ បើ​យើង​ដោះស្រាយ​មិនទាន់​ពេល ទេ វា​នឹងមាន​បញ្ហា​ធំ​ជាងនេះទៀត ។​

a1.jpgqqq

​លោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់ ថា សាលា​រាជធានី​ភ្នំពេញ​មិនដែល ប្រកាន់​ថា​ជននេះ​ជា​បក្ស​នេះ ហើយ ជន​នោះ​ជា​បក្ស​នោះ​នោះឡើយ គឺ​សាលា រាជធានី​បានចាត់ទុក​ពួកគាត់ ជា​ប្រជា ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា បើ​ពួកគាត់​មាន ទុក្ខលំបាក​ហើយ​នោះ ក្នុងនាម​អាជ្ញា ធរ​ត្រូវតែ​ជួយ​ចូលរួម​រំលែក​ទុក្ខ​ដល់ ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់នោះ ព្រោះ​ពួកគាត់​មាន​សិទ្ធិ​រស់នៅ​លើទឹក​ដី ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ ៕

 

Leave a Reply

(*) Required, Your email will not be published