ជិះ​លឿន​ជ្រុល កាច់ចង្កូត​មិនទាន់ ជ្រុល​ទៅបុក​រទេះ​ចត​ស្ងៀម​សន្លប់​ឈឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដេក​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង ខណៈដែល​ជិះ​ម៉ូតូ​មួយ​បោះពួយ​យ៉ាង​លឿន កាច់ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុករ​ទះ​រុញ​ចត​ស្ងៀម បណ្តាល​ឲ្យ​ដួល​បោកទៅនឹង​ថ្នល់ រងរបួស​ធ្ងន់ សន្លប់​ឈឹង នៅនឹងកន្លែង​ហេតុការណ៍ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង ២១ និង ៣០ នាទី យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ ផ្លូវ​សហ​ព្ធ័​រុស្ស៊ី មុខ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ​មិនទាន់បាន​គេ​ស្គាល់ឈ្មោះ​នោះទេ តែមាន​អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT 9910 ។​

 

​តាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​និយាយថា មុនពេល​កើតហេតុ យុវជន​ខាងលើ ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន យ៉ាង​លឿន លុះដល់​ចំណុច កើតហេតុ ស្រាប់​តែមានរ​ទះ​លក់​សាច់​កាប់ រុញ​មក ច្រាស់​ទៅជា​មួយ​ម៉ូតូ ហើយក៏​ស្ថិតនៅ ក្នុង​ស្តាំ​ដៃ​ម៉ូតូ​ដែរ​រំ​ពេចរ៍​នោះ​ស្រាប់តែ​ម៉ូតូ​បាន​ជ្រុល​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក ទៅនឹង​ថ្នល់​សន្ល​ប​ស្តូកស្តឹង នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

Hong-0429-1

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ និង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ៕

 

Leave a Reply

(*) Required, Your email will not be published