កុមារ​ម្នា​ក់បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ​

, , Leave a comment

​ខេត្តកោះកុង ៖ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​វ័យក្មេង ខណៈដែល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ក្រោយពេល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាល​ម៉ូតូ​បុក​ពីក្រោយ តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៥០ នាទី​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខេត្ដ​កោះកុង ។

T-0827

​ប្រភពពី​សមត្ថកិច្ច​បា​ន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណា្ដ​ល​មកពី​ម៉ូតូ​២​គ្រឿង ម៉ាកវ៉េវ​ដូចគ្នា បើកបរ​ស្រប​ទិស​គ្នា ដែល​ម៉ូតូ​នៅខាងមុខ​ជិះ​គ្នា ៣ នាក់​ខាងក្រោយ​ជិះ​គ្នា ២ នាក់​មីង និង​ក្មួយ តែ​ក្មួយ​ដែល​ជិះ នៅ​ពីក្រោយ ក្នុង​ល្បឿន​លឿន​ដូចគ្នា ។ លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​រងគ្រោះ​បាន​បង្អង់​ល្បឿន​គេច​ជង្ហុក ហើយ​ម៉ូតូ​ពីក្រោយ​មិន​ប្រយ័ត្ន​បាន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ធ្លាក់​ជនរងគ្រោះ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ កុមារា​ដែល​ស្លាប់​នោះ​មានឈ្មោះ យៀន តូ ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់ក្នុង​បន្ទុក​ឪពុក ម្ដាយ ដោយ​ម្ដាយ​ឈ្មោះ ហង្ស ធា អាយុ​៣៣​ឆ្នាំ ឪពុក​ឈ្មោះ យៀន សុខា អាយុ​៣៦​ឆ្នាំ មានមុខ​របរ កម្មករ​ដាំ​កូនឈើ ឱ្យ​ក្រុមហ៊ុន​ចិន ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ការធ្វើ​កោសល្យវិច័យ​ទៅលើ​សព​ក្មេងប្រុស​នោះ​ពិត​ស្លាប់ ដោយសារ​ដងខ្លួន​ប៉ះ​នឹង​វត្ថុ​រឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ទើប​បណ្ដាល​ឱ្យស្លាប់  ។ លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា ក្មេងប្រុស​នេះ ស្លាប់​ប៉ះពាល់ ផ្នែក​ខាងក្នុង​ខ្លាំងពេក ដែល​ពុំ​អាចជួយ​សង្គ្រោះបាន ។ ហើយ​ការបើកបរ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ហើយ​ពុំ​ពាក់មួក​សុ​វ​ត្ដិ​ភាព​ការពារ​រៀងៗ​ខ្លួន ហើយ​ម៉ូតូ​ទាំងពីរ ពុំមាន​គ្រប់លក្ខណៈ​មុនពេល​បើកបរ ។​

 

​ចំពោះ​ម៉ូត​ទាំងពីរ​គ្រឿង​ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​គី​រី​សាគរ ដើម្បី​ធ្វើការ​ដោះស្រាយ ។ ហើយ​ចំពោះ​សព​ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​បានប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published