លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​ជំហរ ចូលក្នុង​រដ្ឋាភិបាល និង​មិន​ចូលក្នុង​សភា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនរបស់លោក នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​ដោយបាន​បញ្ជាក់​ពី​គោលជំហរ​របស់ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​ក្នុង រដ្ឋាភិបាល និង​មិន​ចូលក្នុង​សភា​ឡើយ ដរាបណា​មិនទាន់​មានការ​ធានាថា សេចក្តីសង្ឃឹម នៃ​ប្រជារាស្ត្រ​ខ្មែរ​នឹង​ក្លាយទៅជា​ការពិត ។ ចំណែក​គណបក្ស​ប្រជាជន​ឯណោះ​វិញ បានសម្រេច​ចិត្ត​ហើយ​ថា​នឹងចូលរួម​ប្រជុំ​សភា​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខ ក្រោម​ព្រះរាជអធិបតីភាព​ររ​បស់​ព្រះមហាក្សត្រ​។​

543936_591059494284121_1458474543_n

លោក សម រង្ស៊ី បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា “ សូម​បងប្អូន​ជនរួមជាតិ កុំ​ព្រួយបារម្ភ​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ! គណបក្ស សង្គ្រោះ​ជាតិ​ប្រកាន់​គោលជំហរ​ដ៏​រឹងមាំ​ដដែល​។ ជួប​មិន​មានន័យថា ចូល​ទេ ” ។

 

​លោក សម រង្ស៊ី បាន​អះអាង​ទៀតថា “ ជួប​គ្រាន់តែ​ជាការ​បង្ហាញ​ពី​សុជីវធម៌ និង​ពី​ជំហរ​អហិង្សា​របស់​យើង​ដែល​តម្រូវ​ឲ្យ​រក ដំណោះស្រាយ ចំពោះ​រាល់​បញ្ហា​ដោយ​សន្តិវិធី​។ តែ​ដរាបណា​មិនទាន់មាន​ដំណោះស្រាយ ប្រកបដោយ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ហើយ​ដរាបណា​មិនទាន់​មានការ​ធានាថា សេចក្តីសង្ឃឹម នៃ​ប្រជារាស្ត្រ​ខ្មែរ នឹង​ក្លាយទៅជា​ការពិត គឺ​សង្គ្រោះ​ជាតិ​ដាច់ខាត​ឲ្យ ទាល់តែ​បាន​នោះ​យើង​ដាច់ខាត​ក៏​មិន​ព្រម​ចូល​ជាមួយ​ភាគី​មួយទៀត​ទេ​។​

 

ចំណែក​ខាង​គណបក្ស​ប្រជាជន​វិញ បានប្រកាសថា ខ្លួន​នឹង​នឹង​ដង្ហែរ​តាម​ព្រះមហាក្សត្រ ហើយនឹង​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃទី​២៣ ខែឧសភា ខាងមុខនេះ​៕

 

Leave a Reply

(*) Required, Your email will not be published