ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០១៣ នៅមុខសណ្ឋាគារ អរុណរៈ ស្ថិតនៅក្នុងភូមិលេខ៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសជំរិតទារលុយតាមប្រព័ន្ធទូរស័ព្ទ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនសង្ស័យឈ្មោះ ជា លាងហៀប អាយុ ២៤ ឆ្នាំ រស់នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះជាមន្ត្រីរាជការម្នាក់បម្រើការនៅក្នុងខេត្តកំពង់ធំ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា នាងមិនដែលស្គាល់មុខជនរងគ្រោះទេតែលឺល្បីថា ជនរងគ្រោះជាអ្នកមានជីវភាពធូរធារហើយក៏បានព្យាយាមរកលេខ ទូរស័ព្ទ ដោយសារសួរអ្នកជិតខាងអ្នកលក់បាយលុះបានហើយក៏បានទូរស័ព្ទជំរិត ទារលុយ៥០០០ដុល្លារ ដោយអះអាងថាខ្លួនមានជីវភាពក្រីក្រដើម្បីយកលុយមកទិញទំនិញលក់ ដូរតែជនរងគ្រោះមិនបានឲ្យដោយសារតែពុំមានការទំនាក់ និងគ្នាក្រោយមកនាងបានគំរាមថា បើកមិនឲ្យលុយទេនឹងទំលាយរឿងអាថកំបាំងឲ្យប្រពន្ធកូនដឹង និងបំបែកបំបាក់ក្រុមគ្រួសាររបស់ជនរងគ្រោះតែការទារលុយនេះ ត្រូវបានតថ្លៃគ្នារហូតធ្លាក់មកនៅ៥០០ដុល្លារ លុះមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ក៏ត្រូវបានឃាត់ខ្លួនតែម្តង៕