ការវាយប្រហារ​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន សម្លាប់​មនុស្ស ១០៧ នាក់ និង​រាប់រយ​នាក់​ទៀត​ទទួលរង​របួស​

, , Leave a comment

​ប្រទេស​ហ្វីលីពីន ៖ យ៉ាងហោចណាស់​មនុស្ស ១០៧ នាក់​ស្លាប់ និង​រាប់រយ​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងការ​វាយប្រហារ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​កងកម្លាំង​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ។ សេចក្តីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ការប្រយុទ្ធ​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​កន្លងមកនេះ បាន​វាយប្រហារ​រំដោះ​ភូមិ​ជាច្រើន​ចេញពី​ការគ្រប់គ្រង​ក្រុម​ឧទ្ទាម​អី​ស្លាម​នៅ​តំបន់​កំពង់ផែ​នា​ភាគខាងត្បូង​ប្រទេស​នេះ​។​

philipine

​ការវាយប្រហារ​ក្នុង​បំណង​បោសសម្អាត​ក្រុម​ទ័ពព្រៃ​ទាំងនេះ​បាន ធ្វើឡើង​បន្ទាប់ពី​ក្រុម​ឧទ្ទាម​បាន​វាយប្រហារ​រំខាន​យ៉ាងធ្ងន់ធ្ងរ ទៅក្នុង​ទីក្រុង​សាំ​បូ​ញ្ញ៉ា កាលពី​ថ្ងៃទី ៩ ខែកញ្ញា និង​វាយប្រហារ​ទៅលើ​ទីតាំង​កងកម្លាំង​យោធា​មួយកន្លែង​នៅក្បែរ​ទីក្រុង នេះ​ផង​នោះ​។ ក្រុម​ឧទ្ទាម​ទ័ពព្រៃ​ទាំងនេះ​ជា​កងកម្លាំង​អ្នក​ប្រយុទ្ធ​នៅក្នុង ក្រុម​ទ័ពព្រៃ​រណៈ​សិ​រ្យ​រំដោះជាតិ​ម៉ូ​រ៉ូ ហៅ​កាត់​ថា MILF ដែល​បាន​បង្កើតឡើង​អស់​រយៈពេល​ជាង ៤០ ឆ្នាំកន្លងមក​។​

mnlf_militants_AP

​គួរ​ឲ្យ​ដឹងថា ការវាយប្រហារ​នៅតែ​បន្ត​កើតមាន​ក្នុងប្រទេស​ដែល​ក្រុម​អ្នក​កាន់សាសនា​កា​តូលី​ក​ ភាគច្រើន​ឥតឈប់ឈរ​បើទោះបី​មាន​ការចរចា​យល់ព្រម​ឲ្យ​មានការ បង្កើន​វិស័យសេដ្ឋកិច្ច​ជា​មួ​យ​​ក្រុម​ឧទ្ទាម​មូស្លីម​ធំ​បំផុត​ក្នុង​បំណង នាំយក​សន្តិភាព​សម្រាប់​ប្រទេស​ក៏ដោយ​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published