យោ​ធា​អាមេរិក​​បាន​បោះ​ទី​តាំង​កៀកស៊ីរី​

, , Leave a comment

ប្រទេសស៊ីរី ៖ នៅ​ថ្ងៃទី​១៨ កញ្ញា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Chuck Hagel ឲ្យ​ដឹងថា កងទ័ព​ប្រទេស​នេះ នឹង​នៅតែ​បន្ត​ការគំរាមកំហែង​ដោយ​ប្រើ​ហិង្សា​ប្រឆាំង​ស៊ី​រី ប្រសិនបើ​រដ្ឋការ​ក្រុងD​​a​m​a​scus ពុំ​អនុលោម​តាម​ការព្រមព្រៀង​ប្រគល់​ឃ្លាំង​អាវុធ​គីមី ឲ្យ​អន្តរជាតិ​គ្រប់គ្រង​ទេនោះ ។​

Russian-aircraft-carrier-Admiral-Kuznetsov

​ឆ្លើយតប​កិច្ចសម្ភាសន៍ លោក Hagel អះអាងថា យើងខ្ញុំ​បាន​រាយការណ៍​ជូន​លោក​ប្រធានាធិបតី​ពី​ស្ថានការណ៍​អាវុធ​យោធ​ភ័​ណ្ឌ និង​កងកម្លាំង​នៅ​រក្សាទុក​ដដែល ។ យើងខ្ញុំ​ត្រៀម​អនុវត្ត​នូវ​ជម្រើស ដែល​ប្រធានាធិបតី​សម្រេចចិត្ត​យក ។​ ​ការលើកឡើង របស់លោក Hagel បាន​គូសបញ្ជាក់ថា អាមេរិក ពុំមាន​ផែន​ការដក​នាវា​ពិឃាត ចេញពី​ប៉ែក​បូព៌ា សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទេ ដែល​វា​បាន​ត្រៀម​ធ្វើការ​វាយលុក​ដោយ​កាំជ្រួច​មី​ស៊ី​ល លើ​ស៊ី​រី សំដៅដាក់​ទណ្ឌកម្ម​លើ​ក្រុង Damascus ពី​ការប្រើប្រាស់​អាវុធ​គីមី ។​

Russia-Summarine

​លោក Hagel និង​ឧ​ត្ត​ម​សេនីយ៍ Martin Dempsey នាយសេនាធិការ​ទ័ព​ចម្រុះ​អាមេរិក បាន​ឲ្យ​ដឹងផង​ដែរ​ថា រដ្ឋការ​អាមេរិក​កំពុង​ថ្លឹងថ្លែង​ផ្ទេរ​ការបំពាក់​អាវុធ​ដល់​ទ័ព​ប៉ះ​បោរ​ស៊ី​រី ពី​ស្ថាប័ន CIA មក​ឲ្យ​ក្រសួងការពារជាតិ​វិញ ៕

 

Leave a Reply

(*) Required, Your email will not be published