ឪពុក​ស្ដីបន្ទោស ខឹង​ចិត្ត​ចង​.​ក​សម្លាប់ខ្លួន​ក្រោមផ្ទះ​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​មួយ ខណៈដែល​គេ​ប្រទះឃើញ​បុរស​ម្នា​ក់បាន​ចង​.​ក សម្លាប់ខ្លួន​នៅក្រោម​ផ្ទះ​ក្បែរ​ជណ្ដើរ​កាលពី​ម៉ោង ១២ និង ៣០ នាទី រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃទី​១៨ ខែ កញ្ញា ឆ្នាំ​២០១៣ នៅ​ក្រុម ទី​១៨ ភូមិ ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ​ក្រុងបាត់ដំបង ខេត្ត​បាត់​ដំបង​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ គាត់​បាន​និយាយ​អប់រំ​កូន ឈ្មោះ យី នៅ​ថា “​កូន​ល្មម​ឈប់​មាន មិ​ត្ដ​ភក្ដិ​ផឹកស៊ី​អាវ៉ាសែ​និង​ដើរ​យប់ ទៀ​តទៅ​ព្រោះ​ឯង​ធំ​ហើយ​” បន្ទាប់ពី​បាន ស្ដាប់​គាត់​អប់រំ​ហើយ​កូន​ជា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​បាត់ លុះ​ម៉ោង​៦​ល្ងាច មក​ផ្ទះ​វិញ ។ រហូតដល់​ម៉ោង​៨​យប់ ថ្ងៃ​ដដែល​កូនប្រុស​នេះ​បាន​ជិះ​ម៉ូតូ ចេញពីផ្ទះ​ទៅ​បាត់​ទៀត​ក្រោយមក​គាត់ និង​កូនប្រុស​ច្បង​ក៏​នាំគ្នា​ចូលដេក អស់ហើយ​មិនដឹងថា កូនប្រុស​ពៅ​មក ចូល​ផ្ទះ​ដេក​ពី​ពេលណា ទេ​តែ​ពេល​ខ្លួន​ជា ឪពុក​ងើប​បត់ជើងតូច​កាលពី ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃ​១៨ ខែកញ្ញា ឆ្នាំ​២០១៣ ស្រាប់តែ មាន​ស្រមោល​មនុស្ស​ឈរ​ស្ទុងៗ នៅ ក្រោមផ្ទះ​ក្បែរ​ជណ្ដើរ​ក៏​បើកភ្លើង​ពិល មើល​ទើប​ដឹងថា កូនពៅ​ចងក​នឹង​រ៉​ត ក្រោមផ្ទះ​រួច​ក៏​ស្រែក​ឱ្យ​អ្នកជិតខាង​ជួយ​និង​រាយការណ៍​ជូន​សមត្ថ កិច្ច​តែម្ដង ។​

180920131849

​ក្រោយពេល​កើតហេតុ​ក្រុមនគរបាល​ចុះ ពិនិត្យ​ធ្វើ​កោសល្យ វិច័យ​បាន​បញ្ជាក់ថា សព​នេះ​ពិតជា ស្លាប់​ដោយ​ចងក​នឹង​ដៃ​អាវ​វែង​នឹង​រ៉​ត ផ្ទះ​ប្រាកដ​មែន​ដោយ​ខឹង​តូច​ចិ​ត្ដ​នឹង​អ្វី មួយ​ជាពុំខាន​ហើយ​សព​ត្រូវ​បានប្រគល់ ជូន​អាណាព្យាបាល​រៀបចំ​ធ្វើបុណ្យ​តាម ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published