សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទៅកាន់​តុលាការ ករណី​បង្ក​របួសស្នាម​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន និង​កសាង​សំណ​។​រឿង​បញ្ជូន​ទៅកាន់​តុលាការ ខណៈដែល​ជននេះ​បាន​យក​កាំបិត​បុ័ងតោ ទៅ​កាប់​ជនរងគ្រោះ​ជាច្រើន​កាំបិតបណ្តាល​ឲ្យ​របួសធ្ងន់​ដេក​ក្នុង​ថ្លុកឈាម ។ ការឃាត់ខ្លួន​នេះ​បន្ទាប់ពី​ទទួល​ពាក្យ​ពី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ។

CH-0318

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០១៣ ដែលជា​ថ្ងៃកើតហេតុ វេលា​ម៉ោង ២១ និង ២០ នាទី នៅ​តំបន់​ទំនប់រលក ចំណុច​ផែ​តា​ទាហាន ស្ថិតនៅ​ក្រុមទី​២៧ ភូមិ​៣ សង្កាត់ លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មួយ​កើតឡើង បណ្តាលឱ្យ​ជនរងគ្រោះ​ឈ្មោះ សាំង ច​ន្ធូ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​កម្មករ​នេសាទ​ស្នាក់នៅ​ជាមួយ​បង​ក្នុង​ក្រុមទី​៣១ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ រងរបួស​ជា​ទម្ងន់​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ម៉ៅ កុសល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​តៃកុង​ទូក​នេសាទ មាន​ទីលំនៅ​ក្រុម ១៨ ភូមិ ៣ សង្កាត់​លេខ ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំបិតប៉័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ​ត្រូវ​ត្រង់​ខ្នង​បោះដៃផុត ខាងឆ្វេង ១ កាំបិត បណ្តាលឱ្យ​រយៈ​សាច់​រងរបួស​ជា​ទម្ងន់ ដោយ​មុត​ចូលទៅក្នុង​ជម្រៅ​៤​ស​.​ម និង​មាន​ប្រវែង​ជាង ២ តឹក ហើយ ត្រូវបាន​គេ​យកទៅ​សង្គ្រោះ​ភ្លាមៗ ដោយ​ដេរ ២ ជាន់​អស់ ៣៥ ធ្នេ​រ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ។ តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច ជនល្មើស​បាន​សារភាពថា ករណីនេះ​កើតឡើង​ដោយសារ​រឿង​គំនុំ​ទាស់​ពាក្យសំដី​គ្នា​កន្លងមក ។​

CH-0319

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ រៀបចំសំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ជូនបន្តរ​ទៅ​សាលា ដំបូង​ខេត្ត​ព្រះសីហនុ​វិនិច្ឆ័យ​ទោស​ទៅតាម​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published