រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងរបស់នារីរងគ្រោះម្នាក់ប្តឹងចោទប្រកាន់ថា បានប្រើល្បិចហៅនាងទៅផឹកស៊ី នៅបន្ទប់ជួលពេលនាងស្រវឹង ធ្វើសកម្មភាពចាប់រំលោភមិនបានសម្រេច ប៉ុន្តែបក្ខពួកជនសង្ស័យរំលោភបានសម្រេចម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង ៤៥ នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះមានស្រុកកំណើតនៅឃុំព្រះនិញ្វាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រីឯជនសង្ស័យវិញមានឈ្មោះ អ៊ុយ ថុល ភេទប្រុសអាយុ ២៦ ឆ្នាំមានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ សង្កាត់ កើតហេតុខាងលើ និងទី ២ឈ្មោះ អេស ភេទប្រុស អាយុប្រហែលជា ២៦ ឆ្នាំ មានមុខរត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ បានគេចខ្លួនបាត់។
តាមសម្តីរបស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានចេញមកពីស្រុកកំណើតមករកការងារធ្វើនៅភ្នំពេញ គឺការងាររោងចក្រ ហើយបានហៅម៉ូតូឌុបឲ្យឌុបនាងទៅហ្វូតូឯកសារ ដើម្បីបំពេញសំណុំបែបបទចូលធ្វើការ លុះហ្វូតូរួចអ្នកម៉ូតូឌុប បានហៅនាងឲ្យទៅបន្ទប់ជួលរបស់មិត្តភក្តិគេនៅកន្លែងកើតហេតុ នាងក៏យល់ព្រមលុះពេលជិះចេញទៅបានបន្តិចស្រាប់ តែឃើញមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម្នាក់តាមក្រោយដោយដៃកាន់សាច់ក្លែម និងស្រាថ្នាំចំនួន ៣ ដប លុះពេលទៅដល់នាងរួមនឹងជនសង្ស័យទាំងបីនាក់ បានឲ្យនាងផឹកស្រារហូតដល់ស្រវឹងហើយជនសង្ស័យឈ្មោះ អ៊ុយ ថុល ធ្វើសកម្មភាពរំលោភតែមិនបានសម្រេចនោះ ក្រោយមកជនសង្ស័យឈ្មោះ អេស បានធ្វើសកម្មភាពរំលោភរហូតបានសម្រេច រីឯជនសង្ស័យទី១ មិនអស់ចិត្តក៏ឌុបនាងរងគ្រោះក្នុងគោលបំណងទៅផ្ទះសំណាក់ ប៉ុន្តែដោយនាងមិនព្រមទើបទម្លាក់ចោលនៅម្តុំរង្វង់មូលចោមចៅពេលនោះប្រជាពលរដ្ឋ នៅក្បែរនោះបានសួរនាំនាងនាងបានប្រាប់អំពីបញ្ហាខាងលើ ទើបប្រជាពលរដ្ឋនាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ឲ្យនគរបាលជួយអន្តរាគមន៍ពេលនាងដាក់ពាក្យបណ្តឹង រួចនគរបាលបាននាំនាងចេញមកចង្អុលបង្ហាញជាចៃដន្យស្រាប់តែជួបជនសង្ស័យទី១ មករកទិញសាច់ក្លែម ក៏ឃាត់ខ្លួនតែម្តងទៅ ចំណែកឯបក្ខពួករបស់គេ បានគេចខ្លួនអស់ ។
បន្ទាប់ពីការសាកសួរ ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាព ចាប់រំលោកនាង ពិតមែន ប៉ុន្តែគេរំលោភមិនបានសម្រេចនោះទេ ហើយមិត្តភក្តិរបស់ចូលរំលោភបន្តរហូតបានសម្រេច។ បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួននៅអធិការដ្ឋាន ដើម្បីសាងសំណុំរឿងចាត់ការទៅ តាមនីតិវិធីច្បាប់៕