នគរបាល​ម្នាក់ ស្លាប់​នៅក្នុង បន្ទប់​ជួល ដោយ​មិនដឹង មូលហេតុ​

, , Leave a comment

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ៧ ​និង​ ៤០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​បន្ទប់​ជួល​មួយ ស្ថិតនៅ​ក្បែរ​ផ្សារ សារឿន យ៉ា​នី ភូមិ តា​ឡី សង្កាត់​-​ខណ្ឌដង្កោដោយ​ស្ដ្រី​ជា ម្ចាស់ផ្ទះ​បាន​ប្រទះឃើញ​បុរស​ម្នា​ក់បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​តែ ម្នាក់ឯង​មិនដឹង​មូលហេតុ ។ ភ្លាមៗ​នោះ​សមត្ថកិច្ច ជំនាញ​កោសល្យវិច័យ​ខណ្ឌដង្កោ​បាន សន្និដ្ឋានថា​ខ្ស​ល់គរ ។​

 

​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាលដង្កោ​បាន​ប្រាប់​ឱ្យដឹងថា សាកសព​មាន ឈ្មោះ សោម សឿន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជា​មន្ដ្រីនគរបាល​អង្គ​ភាព​ការពារ គោលដៅ​៣​ស្ពាន​ជ្រោយចង្វា​នៃ​នាយកដ្ឋាន​អន្ដរាគមន៍​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ​ក្រសួងមហាផ្ទៃ​មានស្រុក កំណើត​នៅ​ភូមិ​ព្រៃ​ដើម​ថ្នឹង ឃុំ​ព្រៃ​ដើម ថ្នឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្ដ​ព្រៃវែង​។ ក្រៅពីនេះ​ជនរងគ្រោះ​មាន​មុខរបរ​ជាងកាត់ដេ​រ​សម្លៀកបំពាក់​ដោយ​ជួល បន្ទប់​នៅក្បែរ​សារឿន យ៉ា​នី​ភូមិ​តា​ឡី​នេះ ។​

T-0814

​ដោយឡែក​ស្ដ្រី​ជា​ម្ចាស់​ផ្ទះជួល​បាន  ប្រាប់ឱ្យដឹង​ដែរ​ថា មុនពេល​កើតមាន ការភ្ញាក់ផ្អើល​រូបគាត់​បាន​ឆ្ងល់​ថា ចុះ ហេតុអ្វី​បានជា​ជាងកាត់ដេរ​ស្មើ​ណេះ​ហើយ ក៏​មិនទាន់​ភ្ញាក់​ពី​ដំណេក ព្រោះ​សព្វដង​ជាងដេរ​នេះ​តែងតែ​ងើប​ពី​ព្រលឹម ។ នៅ​ព្រឹក​កើតហេតុ​នេះ​រូបគាត់​ឆ្ងល់​ក៏ ដើរទៅ​មើល​ហើយ​គោះទ្វារ​គ្រាំងៗ​នៅ តែ​មិនដឹង​ខ្លួន​ទៀត ។​ ​ស្ដ្រី​ម្ចាស់ផ្ទះ​ដដែល​បន្ដថា ក្រោយ មក​រូបគាត់​ក៏​កូនចៅ​ឆ្កឹះ​ទ្វារ​ក្រោយពេល​ឆ្កឹះ​ទ្វារ​របើក​ហើយក៏​ចូល ទៅ​ក៏​ឃើញ​ជនរងគ្រោះ​ដេក​ផ្ងា​ដៃ​ផ្ងា​ជើង​ពេលនោះ​ក៏ ដាស់​ជនរងគ្រោះ​អត់​ដឹងខ្លួន​ទៀត ហើយ រូបគាត់​ក៏​ស្ទាប​ជើង​ឃើញថា ត្រជាក់ ល្ហឹម​រូបគាត់​ក៏​និយាយថា​ស្លាប់បាត់​ហើយ បន្ទាប់មក​រូបគាត់​ក៏​ទូរស័ព្ទ​ទៅ​នគរ បាល​ប៉ុស្ដិ​ឱ្យ​ចុះមក​ពិនិត្យ ។​

T-0815

​ស្ដ្រី​ម្ចាស់ផ្ទះ​ដដែល​បញ្ជាក់ បន្ថែម ថា កាលពី​យប់​មុនពេល​កើតហេតុ​រូប គាត់​បានឃើញ​ជនរងគ្រោះ​អង្គុយ​ដេរ ខោអាវ​រហូតដល់​យប់​ជ្រៅ​គ្រាន់បើ​ដែរ ប្រហែង​ម៉ោងជាង​៩​យប់ បន្ទាប់មក​ក៏ ឃើញ​ជនរងគ្រោះ​បិទទ្វារ​បន្ទប់​ក្រាល កន្ទេល​ដេក​ដូច​សព្វដង ហើយ​តាំងពី​ជន រងគ្រោះ​មក​ជួល​បន្ទប់​របស់គាត់​ជាង​១ ខែ​មកនេះ​មិនដែល​ឃើញ​ជនរងគ្រោះ ចេះ​ផឹកស៊ី​ម្ដងណា​ទេ ។ នៅពេល​គាត់​ធ្វើ ការ​រួច​គាត់​ហូបបាយ​រួច​បិទទ្វារ​សម្រាក បាត់​ហើយ ។ បុរស​ជនរងគ្រោះ​គាត់ ស្លូត​ណាស់ គាត់​រស់នៅ​តែម្នាកឯង​គត់ មិនទាន់មាន​ប្រពន្ធ​នៅឡើយ​ទេ ។ ស្រាប់ តែ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​នេះ​ក៏​ប្រទះ ឃើញ​ជនរងគ្រោះ​ដេកស្លាប់​បែបនេះ បង្ក​ការភ្ញាក់ផ្អើល​ហើយក៏​មិនដឹងថា មូលហេតុ​អ្វី​ដែរ ។​

 

​សមត្ថកិច្ច​ជំនាញ​កោស​ល្ស​វិច័យ ខណ្ឌដង្កោ​បាន​អះអាងថា ជនរងគ្រោះ មាន​ស្នាម​រលាត់​ខាងក្រោយ​បន្ដិច​ជនរងគ្រោះ​អាច​វិលមុខ​រួច​ដួល​ដោយសារ គាត់​ខ្ស​ល់គ​ផងដែរ ។ ក្រោយ​ធ្វើ​កោសល្យ វិច័យ​ហើយ​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​វិញ ៕

 

Leave a Reply

(*) Required, Your email will not be published