មនុស្ស​ជិត ៦.០០០​នាក់​ភៀសខ្លួន​ចេញពីផ្ទះ​ដោយសារ​ការផ្ទុះ​ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ី​

, , Leave a comment

​ប្រទេស​ឥណ្ឌូណេស៊ី ៖ មន្ត្រី​មួយរូប​និយាយថា ចំនួន​មនុស្ស​ដែល​ទទួលបាន​ជម្រក​ស្នាក់នៅ​បន្ទាប់ពី​ការផ្ទុះ​ភ្នំភ្លើង យ៉ាង​តូច​មួយ​នៅ ស៊ូ​ម៉ា​ត្រា ខាង ជើង ប្រទេស​ឥណ្ឌូណេស៊ី នោះបាន​ឡើងដល់​៥.៩៥៦​នាក់ កាលពីថ្ងៃ​ចន្ទ​ពី​ចំនួន​ជាង ៣.០០០​នាក់​កាលពីថ្ងៃ​អាទិត្យ ។​ ​លោក ស៊ូ​តូ​ប៉ូ ពួរ​វ៉ូ នូ​ហ្គ្រា​ហូ អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ បាន​និយាយថា​ភ្នំ ស៊ីណា​ប៊ុង ក្នុងស្រុក ការ៉ូ ខេត្ត​ស៊ូ​ម៉ា​ត្រា ខាងជើង បាន​ផ្ទុះ​នៅ​ម៉ោង ២,៥១ នាទី ព្រឹក ម៉ោង​ក្នុងស្រុក ដោយ​ព្រួស​ផេះ​និង ដុំថ្ម​ចូលទៅ​ក្នុងភូមិ ដែល​នៅ​ជុំវិញ​នោះ ។​

INDONESIA-VOLCANO

​លោក​បាន​និយាយថា គេ​បានប្រកាស​តំបន់​ជម្លៀស​ចម្ងាយ​៣ គីឡូម៉ែត្រ ។ លោក ស៊ូ​តូ​ប៉ូ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ីន​ហួ តាម​ទូរស័ព្ទ​ថា ចំនួន​ពួក​អ្នក​ជម្លៀស​ដែល​បានមក​ដល់ ពី​ទី​ជំរាលភ្នំ​ស៊ីណា​ប៊ុង នឹង​កើនឡើង ។​

PHILIPPINES-MUSLIM-UNREST

​លោក​បាន​និ​យា​ថា ជំនួយ​សង្គ្រោះ​គ្រាអាសន្ន ដែល​រួមមាន​ភួយ និង​ម្ហូបអាហារ​បាន​ទៅ ដល់ទី​នោះ​ហើយ​ដែរ ។​លោក ស៊ូ​តូ​ប៉ូ បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ ភ្នំភ្លើង​នេះ​បាន​ព្រួស​ផេះ​ទៅដល់​ភាគ​ខាង កើត និង​ភាគ​ឦសាន ។​ប្រទេស​ឥណ្ឌូណេស៊ី គឺជា​កន្លែង​ដែលមាន​ភ្នំភ្លើង មាន​សកម្មភាព​ចំនួន ១២៩ ៕

 

Leave a Reply

(*) Required, Your email will not be published