នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ដ​កំពង់ចាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមទាំង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន កាល​វេលា​ម៉ោង ៣ និង ៣ ០​នាទី​រសៀល ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្សារ​ថ្នល់ទទឹង ឋិត​ក្នុងភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។​

 

​ប្រភពព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ គឹម ប៊ុន​ណាក់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ដ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ស្លាប ក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ​វត្ថុតាង​នៅជាប់​ជនសង្ស័យ រួម​នឹង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន ៧ កញ្ចប់ ប្រាក់ ២០ ដុល្លារ ទូរស័ព្ទដៃ​២​គ្រឿង និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។

555

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published