ជន​សង្ស័យ​បី​នាក់​ត្រូវ​ចាប់​ខ្លួន​ ករណី​ប្រើ​ប្រាស់​គ្រឿ​ង​ញៀន​​បញ្ជូន​ទៅ​តុលាការ​

, , Leave a comment

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ ៣ នាក់​​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​​ភ្លាមៗ ​ពេល​ដែល​ពួកគេ​​កំពុង​​សេព​គ្រឿ​ង​ញៀន​ក្នុងបន្ទប់ជួល​មួយ​កន្លែង​ស្ថិតនៅភូមិជុំម្ពូវ័ន ។ ការ​ឃាត់​ខ្លួន​ធ្វើ​ឡើង​កាល​ពី​វេ​លា​ម៉ោង ១៣ និង ១៥ នាទីថ្ងៃ​ត្រង់​ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៣ នៅក្នុងបន្ទប់ផ្ទះជួលលេខ ៥៨ ជាន់ទី ៤ ស្ថិតនៅភូមិជុំម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោ​ធិ៍​សែនជ័យ។

DSC00009

ប្រភព​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ ៣ ដែល​ត្រូវ​ឃាត់​ខ្លួន​ មាន ១-ឈ្មោះ សោម ជេត ភេទប្រុស អាយុ ២៦ ឆ្នាំ ២-ឈ្មោះ ស្រ៊ុន បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ ៣-ឈ្មោះ ភិន សុជា ភេទប្រុស អាយុ ១៩ ឆ្នាំអ្នក​ទាំង​៣ មាន​មុខរបរមិនពិតប្រាកដ និង​ស្នាក់នៅកន្លែងកើតហេតុខាងលើ។

DSC00002

ប្រភពដដែល​បាន​បន្ត​ទៀត​ថា នៅមុនពេលកើតហេតុមាន​អ្នកនៅជិតខាងបន្ទប់បានរាយការណ៍ប្រាប់​ សមត្តកិច្ច​ ថា​នៅក្នុងបន្ទប់មួយ​មានអ្នកប្រើប្រាស់គ្រឿងញៀន​ ។ ក្រោយ​ពី​ទទួលើ​ដំណឹង​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ការ​ចុះឆែកឆេរ បាន​ឃើញជន​សង្ស័យ​កំពុង​ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយ​រកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនមានម៉ាទឹកកក ៨ កញ្ជប់តូច និង យ៉ាម៉ាចំនួនមួយគ្រាប់ ផង​ដែរ​។

  DSC00014

​ក្រោយ​ពី​ធ្វើ​ការ​ឆែក​ឆេ​រ​ សមត្ថកិច្ច​​បាន​នាំ​ជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង​​ បញ្ជូន​ទៅ​​អធិការ​ដ្ឋាន​​ ដើម្បី​ធ្វើ​ការ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​​​ទៅ​តុលាការ​៕

 

Leave a Reply

(*) Required, Your email will not be published