ជនសង្ស័យ ៣ នាក់ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ៣ នាក់ ក្នុងចំណោម​បក្ខពួក ៤ នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឡោមព័ទ្ធ និង​ចាប់​ឃាត់ខ្លួន ករណី​ចែកចាយ​គ្រឿងញៀន ។ ករណី​បំបែកសម្បុក​ក្រុម​ចែកចាយ​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៥ និង ៥០ នាទី ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​មួយកន្លែង​នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

08

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ជួញដូរ​គ្រឿងញៀន​នេះ​មាន ១-​ឈ្មោះ ចាន់ សុផាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ២-​ឈ្មោះ វៃ ប៊ុនថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ ស៊ី​ង សារឿន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ អ្នក​ទាំងបី​ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

DSC00001

​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published