កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្ទោង​បាន​ដេញ​ស្ទាក់ ចាប់បាន​រថយន្ដ​ស្លាក​លេខ ខ​.​ម ដឹកឈើ​គ្រញូង​

, , Leave a comment

​ខេត្តកំពង់ធំ ៖ កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្ទោង​បាន​ដេញ​ស្ទាក់ ចាប់បាន​រថយន្ដ​ដែលមាន​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 02-2-4183 ដឹកឈើ​គ្រញូង​ចេញពី​ទីរួមខេត្ដ​សៀមរាប​ផ្លូវជាតិ​លេខ​៦ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ឆ្លងកាត់​ខេត្ដ​កំពង់ធំ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក​ចាប់បាន​នៅ​ចំនុច​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​សន្ទុក​តែម្ដង​។ ការបង្ក្រាប​រថយន្ដ​បទល្មើស​ដឹកឈើ​គ្រញូង​នោះបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣​ម្សិលមិញ​។​

b285959b-4ca8-4140-b2af-d85619d9f201

លោក​វរៈសេនីយត្រី ស្រី សំណាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក បាន​ឲ្យ ដឹងថា មុនពេល​បង្ក្រាប លោក​បានទទួល​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សុំ​ឲ្យ​កម្លាំង របស់លោក​ជួយ​សហ​ការណ៍​ឃាត់​រថយន្ដ​ខាងលើ​។ មួយសន្ទុស​ក្រោយមក ក៏​បានឃើញ​រថយន្ដ​ដូច​ភិនភាគ ខាងលើ​នោះ​មែន ហើយ​លោក​ក៏បាន​ធ្វើការ​បញ្ជា​ឲ្យ​កម្លាំង​ស្ទាក់ចាប់​រថយន្ដ ក៏​ឃើញ​ឈើ​គ្រញូង​នៅក្នុង​រថយន្ដ​នោះ​ពិតប្រាកដ​មែន​។ ចំណែក​អ្នកបើកបរ​រថយន្ដរ​ត់​បាត់ស្រមោល​។​

29c4066b-8592-4d4d-b18e-470727f28377

បើតាម​ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា រថយន្ដ​ដឹកឈើ​គ្រញូង​នេះ គេ​សង្ស័យថា មាន​ជាប់​កា​ពាក់ព័ន្ធ និង​មន្ដ្រី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍​ម្នាក់ និង មន្ដ្រី​ប៉េអឹម​ស្នាក់ការ​៦០១​ម្នាក់​។ ក្រោយពី​ឃាត់​ចាប់​រថយន្ដ​ខាងលើ កងរាជអាវុធហត្ថ​ស្រុក​សន្ទុក​បានប្រគល់​រថ​យន្ដ​ដឹកឈើ​គ្រញូង​នោះ​ទៅ​ឲ្យ ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ធ្វើការ​វាស់វែង និង​ថ្លឹង​។ បន្ទាប់ពី​ធ្វើកា​វាស់វែង ពី​ម​ន្ទ្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​បាន​ប្រាប់​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​សរុប​មាន​ចំនួន មាន​ចំនួន​ជាង​១​ម៉ែត្រគូប​កន្លះ​។​

e7491f31-a105-4dfd-a96c-2298319b7faf

​សព្វថ្ងៃ​គេ​សង្កេតឃើញថា សកម្មភាព​ដឹកឈើ​គ្រញូង​បាន​កក្រើក​ឡើងវិញ បន្ទាប់ពី​ពួក​ឈ្មួញ នៅ​ស្រុក​មេមត់ ប្រមូល​ទិញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ច្រក​ទ្វេរ​ភាគី​ដា និង​ច្រក​ចន្ទ​មូល ក្នុងស្រុក​មេមត់​។ ប្រភព​បាន​ឈ្មួញ​ទាំងនោះ ត្រូវគេ​ស្គាល់​ថា ភាគច្រើន​ជា​សមត្ថកិច្ច​នៅ​ស្រុក​មេមត់ មានឈ្មោះ​១. ជួប ភិ​រុណ ហៅ លាភ មេបញ្ជាការរង​នគរបាល​វរៈ​ការពារ​ព្រំដែន​៦១៧​។ ២.​រ័ត្ន ចាន់ណា មេ​រង​ប៉េអឹម​ស្នាក់ការ​៧០១​។ ៣.​សៀ ត្រៃ មេបញ្ជាការរង​នគរបាល​វរៈ​ការពារ​ព្រំដែន​៦១៧​អតីត​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ដារ មាន​ប្រពន្ធ​ដែល​គេ​ស្គាល់​ថា ឈ្មោះ​យាយ​ក្តាម និង​ជា​ម្ចាស់​ស​ណ្ឋា​ការ​ហេង លី នៅ​ឃុំ​ដារ​។​

 

​ប្រភព​អ្នកស្រុក​មេមត់​បាន​ឲ្យ​ដឹងថា ឈ្មួញ​ទាំងនេះ​សុទ្ធតែ​បង់លុយ​ផ្តាច់​តាម​ច្រក​ឲ្យ​ទៅ​ឲ្យ​ឧកញ៉ា លឹម ប៊ុណ្ណា ដែលជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង និង​ឈើ​ប្រណីត​ខុសច្បាប់ និង​ទំនិញ​ខុសច្បាប់​ផ្សេងៗ​ទៀត ចេញចូល​ប្រទេស​វៀតណាម​នៅ​ខេត្តកំពង់ចាម​៕

 

Leave a Reply

(*) Required, Your email will not be published