ចូល​ទិញ​បបរស រពឹសដៃ​បើក​ថតតុ លួច​យក​ទូរស័ព្ទដៃ ម្ចាស់ ហាង​ឃើញ​ទាន់ រួច​ព្រួត​គ្នា​វាយ​ទ្រោម​ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវគេ​ព្រួត​វាយ​យ៉ាងដំណំ ទើប​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ខណៈដែល​រូបគេ​បន្លំ​លួច​យក​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង​របស់​ម្ចាស់ អ្នកលក់ ដែល​រូបគេ​កុ​ម៉​ង់​បបរស​ខ្ចប់ តែ​ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែក​ឆោឡោឡើង ។ ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​១៨ កញ្ញា ២០១៣ ស្ថិតនៅ​ផ្ទះ​លេខ​៣៣៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

Lay-220

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវគេ​ព្រួត​វាយ​នោះ​មាន ឈ្មោះ ប៊ុន ធី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។  ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ ជននេះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្ទេ​ប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1U 8002 មក​ឈប់​កុម្ម៉ង់​បបរស​នៅ​ហាង សូ​ឈឿន ខណៈដែល​អ្នកលក់​ខ្ទប់​បបរស​រួចហើយ គិតលុយ​ទៅ​អស់ ២ ម៉ឺន​រៀល រូបគេ​បានឱ្យ​ក្រដាស ១០ ដុល្លារ​ទៅ​អ្នកលក់ ។ ពេល​ឃើញ​ម្ចាស់​ហាង​ជាប់រវល់ ដៃ​ខ្ចប់​ម្ហូបអាហារ ទើប​ជនសង្ស័យ​បន្លំ​លួច​បើក​ថតតុ ម្ចាស់​ហាង​លួច​យក​ទូរស័ព្ទដៃ មួយគ្រឿង​ម៉ាក អាយ​ហ្វូ​ន ហើយ​ត្រូវ​ម្ចាស់​ហាង​ឃើញ​ទាន់ រួច​ព្រួត​គ្នា​វាយ​ទ្រោម​ខ្លួន ។​

Lay-221

​ជនសង្ស័យ​រូបនេះ​ត្រូវ​សមត្ថកិច្ច​យកទៅ ឃុំខ្លួន​កសាង​សំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចំការមន រង់ចាំ​ធ្វើការ​សាកសួរ នឹង​កសាង​សំណុំរឿង​បញ្ជូនបន្ត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published