គន្លឹះ​ខ្លះៗ យល់ដឹង​ពី​សមតុល្យ​នៃ​ទម្ងន់​

, , Leave a comment

​សុខភាព ៖ មនុស្ស​ជាច្រើន​បាន​ស្វែងរក​វិធីសាស្ត្រ​ងាយៗ ដើម្បី​ដោះស្រាយ​បញ្ហា​ឡើង​ទម្ងន់​របស់ខ្លួន​តាមរ​យៈ​ការប្រើប្រាស់​ថ្នាំ ឬ​របប​អាហារ​ជាដើម​។ ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន​ហា​ក់​ដូច​​ជាមាន​កម្រិត​តិចតួច​បំផុត ទន្ទឹមនឹងនោះ ផលវិបាក​នៃ​ការ​សម្រក​ទម្ងន់​ក៏មាន​ច្រើន​ដែរ​។ ខាងក្រោម​នេះ​ជា​កត្តា​ខ្លះ​គួរ​យល់ដឹង​ក្នុង​សម្រក​ទម្ងន់​។​22 Story 1
 

 

១-​ធ្វើ​ខ្លួនឯង​ឲ្យ​មាន​ចលនា​ជា​និ​ច្ចៈ លោកអ្នក​គួរតែ​ដើរ ឬក៏​ហាត់​រត់​ឲ្យ​បាន​រៀងរាល់ថ្ងៃ​ដើម្បី​រក្សា​ទម្ងន់​ខ្លួនឯង​ឲ្យ​នៅ​ឋេ​រ ។​

 

២-​លេង​កីឡា​: ដើម្បី​ជាការ​ជំរុញ​ទឹកចិត្ត និង​ជំរុញ​រាងកាយ តាមរយៈ​ការរៀន​ពី​ការស្វែងយល់​នៃ​ក្បាច់​ហាត់ប្រាណ​ថ្មីៗ ឬក៏​អាច​ទៅ​ហែល​ទឹក​ក៏បាន ។​

 

៣-​ទទួលទាន​អាហារ​ដែល​ល្អៗ​:  ត្រូវ​រក​អាហារ​ដែលមាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​មាន​កាឡូរី​តិច ដូចជា​ទឹក​ត្រឡាច ខ្ទឹមបារាំង ប្រូ​ក​ខូ​លី និង​ផ្កា ខាត់ណា ហើយ​គួរតែ​ទទួលទាន​ញ៉ាំ​ប​ន្លៃ​ស្រុស បន្លែ​ស្ងោរ ក្នុង​បរិមាណ​កន្លះ​ចាន ។​

 

៤- បន្ថយ ឬ​បញ្ឈប់​ទទួលទាន​គ្រឿង​ស្រវឹងៈ ភេ​ស​ជ្ជះ​គ្រឿង​ស្រវឹង ពោរពេញ​ទៅដោយ​កាឡូរី វា​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មានការ​ចុះខ្សោយ និង ធ្វើ​ឲ្យ​ទ​ម្ង​ន​ខ្លួន​កើនឡើង​បាន ។​

 

៥ -​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើនៈ ការទទួល​ទាន​ទឹក​ច្រើន និង​ធ្វើ​ឲ្យ​លោក​អ្នកមាន​អារ​ម្ម​ណ៏​ថា​មិនសូវ​ឃ្លាន​ចំណី និង​មិនសូវ​នឹកឃើញ ចង់រក​ទិញ​នេះ ទិញ​នោះមក​ទទួលទាន​ច្រើន ។

 

៦- ទទួលទាន​សារធាតុ​អាហារ​បន្ថែមៈ ជ្រើសរើស​ទទួលទាន​វីតាមីន​ចំរុះ ដែលមាន​ខ្លាញ់ត្រី និង ប្រូ​បៃ​អូ​ទិ​ក   ។​

 

៧-​ទទួលទាន​អាហារ​ពេលព្រឹកៈ អាហារ​ពេលព្រឹក​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ប្រព័ន្ធ​ដុត​បំប្លែង​ថាមពល និង​ផ្តល់នូវ​ថាមពល ដល់​រាង កាយ​សម្រាប់​ថ្ងៃនេះ ។​

 

៨ -​ឈប់​ទទួលទាន​កាហ្វេ ងាក​មក​ពិសារ​តែ​បៃតងៈ កាហ្វេ​អ៊ី​ន​និង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅក្នុង​ឈាម (​គ្លុយកូស​) កើនឡើង​ខ្ពស់​បណ្តោះអាសន្ន និង​ធ្លាក់ចុះ​មកវិញ យ៉ាង​ឆាប់រហ័ស បណ្តាល​ឲ្យ​លោកអ្នក​មាន​ចំណង់​ចង់​ទទួលទាន​ជាតិ​ម្សៅ និង​ជាតិ​ស្ករ​កើនឡើង​ខ្លាំង​។ ចំណែក​ការទទួល​ទាន​តែ​បៃតង​វិញ វា​មាន​ជាតិ​កាហ្វេ​អ៊ី​ន​តិចជាង និង​ពោរពេញ​ទៅដោយ​សារធាតុ ប្រឆាំង ទៅនឹង​អុកស៊ីតកម្ម ៕

 

Leave a Reply

(*) Required, Your email will not be published