ប្រទះឃើញ​ធុង​ហ្គាសគេច​ពន្ធ​​រាប់សិប​ធុងនៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​(Video Inside)

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ ធុង​ហ្គាស​រាប់សិប​ធុង​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

 

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា ធុង​ហ្គាស​ទាំងអស់នេះ​របស់​មេ​ឈ្មួញ​ពីររូប​ដែល​ពូកែ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខុសច្បាប់ គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃមក​កម្ពុជា តាម​ច្រករបៀង​ខុសច្បាប់មួយ​កន្លែ​ង​ដែល​ពួកគេ​បាន​បើក នៅក្នុង​ដី​ឡូ​តិ៍​របស់​ពួកគេ ដែលមាន​ឈ្មោះថា ច្រក​ទន្សាយ​អើត ស្ថិត​ក្នុងភូមិ ឃុំ ខាងលើ​​ហើយ​ធុង​ហ្គាស​ទាំងអស់​នោះដែរ  គឺជា​កម្ម​សិ​ទ្ឋ​របស់លោក​វ​សេនីយ៍​ត្រី លឹម តិច ជា​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ក្រុង​ប៉ោយប៉ែត និង​លោក លឹម យូ​វែង ជា​មន្ត្រី​យោធា​កងពល​លេខ​៥១ ប្រចាំខេត្ត​បន្ទាយមានជ័យ ។​

deb5454e-da98-41e7-beaa-8a2492802827

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា ជារឿយៗ​កន្លងមក​គេ​តែង​សង្កេតឃើញ​មាន​ក្រុម​ឈ្មួញ​ខិលខូច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​នោះ បាន​យក​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប​មក​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ មក​កម្ពុជា នៅក្នុង​កន្លែង​ដី​ឡូ​តិ៍​របស់​ពួកគេ ហើយ​បាន​បើករថយន្ត​ធន់​ធំ ឆ្លងកាត់​តាមផ្លូវ​លំ​មួយ​ខ្សែ​នេះ នៅក្នុង​ភូមិ ទាំង​ថ្ងៃ ទាំងយប់ យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឲ្យ​ផ្លូវ​រង​ការខូចខាត ហើយ​ម្យ៉ាងទៀត នៅពេលនេះ ជា​រដូវវស្សា ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ នៅក្នុង​តំបន់​នេះ ដីស្អិត និង​រអិល​ផង​នោះ ហើយ និង​ធ្វើ​ឲ្យ​ផ្លូវ​នេះ​មាន​ជង្ហុក​ជ្រៅ​ថែម​ទៀតផង  ទើប​បង្ក​ការពិបាក​ក្នុងការ​ធ្វើដំណើរ​ខ្លាំងណាស់​ជា​រៀងរាល់​ថ្ងៃនេះ ។​

​ប្រភពពី​ពលរដ្ឋ​បាន​បន្តថា ពួកគាត់​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ ស្ថាប័ន​ពាក់​ព​ន្ឋ័ និង​អាជ្ញាធរ​មូលដ្ឋាន មេត្តាជួយ​ចាត់វិធានការ​ទប់ស្កាត់​នូវ​សកម្មភាព​ក្រុម​ឈ្មួញ​ខិលខូច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ធន់​ធំ បើក​បំផ្លាញ​ផ្លូវ ដោយ​ពុំបាន​គិតគូ​សុខ​ទុក​និង​ផល​ពិបាក​របស់​ពួកគាត់​នៅពេលនេះ ឲ្យ​បាន​ទាន់ពេលវេលា​ផង ។​ ​គួរ​បញ្ជាក់ថា រាល់​ទំនិញ​ទាំង​អ​សើ ដែល​ក្រុម​ឈ្មួញ​ខិលខូច​លួច​នាំចេញ ចូល តាម​ច្រករបៀង ពី​ថៃ មក​កម្ពុជា នោះ​គឺជា​ទំនិញ​គេ​ចព​ន្ឋ​ខុសច្បាប់​តែម្តង ។ ជាក់ស្តែង​មេ​ឈ្មួញ​ទាំងពីរ​នាក់​ដែលមាន​តួនាទី​ជា​មន្ត្រី​យោធា និង​មាន​ដី​ឡូ​តិ៍​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន មួយកន្លែង​នៅជាប់​ព្រំដែន​កម្ពុជា ថៃ ហើយ​ពួកគេ​បាន​បើក​ច្រករបៀង លួច​នាំ​ធុង​ហ្គាស​រាប់សិប​ធុង ពី​ថៃ មក​កម្ពុជា និង​រួមទាំង​ទំនិញ​ផ្សេងៗ​មួយចំនួនទៀត​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ  សបញ្ជាក់​ថា រាល់​មុខទំនិញ​ទាំងអស់នោះ មិនបាន​បង់​ព​ន្ឋ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាប់​ច្បាប់​នោះឡើយ ។​

​ជារឿយៗ​កន្លងមក​គេ​តែ​សង្កេតឃើញ​មាន​ក្រុម​ឈ្មួញ​ខិលខូច មួយចំនួន បាន​លួច​នាំ​ធុង​ហ្គាស​គេច​ព​ន្ឋ ពី​ថៃ មក​នៅតាម​ច្រករបៀង ជាប់​ជាយដែន​កម្ពុជា ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ  មួយចំនួន​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​គេ​ពុំដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណាមួយ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ។ ហើយ​មិនតែប៉ុណ្ណោះ​ពួកគេ​បាន​យក​ទំនិញ​ទាំងអស់នោះ មក​លក់​ឲ្យ​ក្រុមហ៊ុន​ប្រមាណ ៣ ទៅ ៤ ក្រុមហ៊ុន មក​ចាំ​ប្រមូល​ទិញ​ហ្គាស​នៅតាម​ច្រករបៀង​នោះ គេ​បាន​អះអាងថា​មានច្បាប់​ទំលាប់​ត្រឹមត្រូវ​ស្របច្បាប់​ផងដែរ ។​ ​ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ​លោក​ឈួន ហៃ ប្រធានស្តីទី​គយ និង រដ្ឋាករ​ច្រក​ប៉ោយប៉ែត និង​លោក ថោង សុខាំ​ភូ ប្រធាន​សាខា​ស្តីទី​គយ និង រដ្ឋាករ ខេត្តបន្ទាយមានជ័យ មិនអាច​សុំ​ការបំភ្លឺ​បានឡើយ ៕

 

Leave a Reply

(*) Required, Your email will not be published