ព្រះសង្ឃ​មួយអង្គ យក​សាំង​បម្រុង​ចាក់​ដុត​ខ្លួន នៅ​ទីលាន​ប្រជាធិបតេយ្យ​ (Video Inside)

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ព្រះសង្ឃ​មួយអង្គ​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់​ថ្ងៃទី​១៧ កញ្ញា នេះ បាន​សម្តែង​ភាពក្លាហាន ដោយ​យក​សាំង​បម្រុង​ចាក់​ដុត​ខ្លួន ខណៈ​ឡើង​ថ្លែង​នៅលើ​វេទិកានៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​សំណាងល្អ​ត្រូវបាន​គេ​ជួយ​ទាន់​។​​ព្រះសង្ឃ​អង្គ​នោះ​ត្រូវគេ​ឲ្យ​ដឹងថា មាន​ព្រះនាម សេក ឌី​ណា ព្រះជន្ម​ជាង​៣០​វស្សា គង់នៅ​វត្ត​វត្ត​ថ្ម​អន្ទង ស្ថិតក្នុង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​បារាយ ខេត្តកំពង់ធំ​។​

9249

​បើតាម​សាក្សី ខណៈដែល​ព្រះសង្ឃ​អង្គ​នោះ​និមន្ត​សម្តែង​មតិ​នៅលើ​វេទិការ នៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រះអង្គ​បាន​លូក​យក​សាំង​មួយ​ដប​ចេញពី​ថង់យាម ហើយ​បម្រុង​នឹង​ដុត​ខ្លួន​នៅលើ​វេទិការ​។ ប៉ុន្តែ​ត្រូវបាន​ព្រះសង្ឃ​ដទៃទៀត ហើយ​អ្នក​នៅក្បែ​នោះ ក៏​នាំគ្នា​ចាប់យក​ដប​សាំង​ចេញ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​ពី​ហេតុការណ៍​កើតឡើង គេ​ឃើញ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រចាំការ​នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​នាំ​ព្រះសង្ឃ​អង្គ​នោះ ចេញ​ពីលើ​វេទិការ​ដើម្បី​យកមក​សម្រួល​អារម្មណ៍​នៅ​ខាងក្រៅ​កន្លែង​មហា បាតុកម្ម​៕

 

 

Leave a Reply

(*) Required, Your email will not be published