ចាប់ខ្លួន​បុរស​ប្រមឹក​ស្រា ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ ជន​ប្រមឹក​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ និង​បណ្តើរ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ភ្លាមៗ បន្ទាប់ពី​ជននេះ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា​។ ​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្សារ​រមាស ស្ថិតក្នុង​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ។​

270a18e2-c6f2-42d3-b08f-88ca9f6a5ea7

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនបង្ក​រូបនោះ​ឈ្មោះ អៀម ស៊ី​ណាក់ អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ពេល​សមត្ថកិច្ច​ចាប់​បណ្តើរ​មក ជនល្មើស​បាន​ស្រែកយំ​ឡាំប៉ា ឱ្យ​គេឯង​ជួយ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​ផងដែរ ។ ជននេះ​បាន​រៀន​ដល់​ថ្នាក់អនុបណ្ឌិត និង​ជា​អតីត​បុគ្គលិក​ធនាគារ​មួយ ប៉ុន្តែ​ដោយសារតែ​ញៀន​ស្រា និង​ពេល​ស្រវឹង​ម្តងៗ​បង្ករឿង​មិន​ឈប់ ទើប​គេ​បញ្ឈប់​ពី​ការងារ ។​

 

​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជននេះ​បាន​ផឹកស្រា​ស្រវឹង ហើយ​ទៅ​វាយកម្ទេច​កៅអី និង​របស់របរ​ក្នុង​តូប​លក់​អីវ៉ាន់​គ្រឿងទេស​របស់​នារី​ម្នាក់​ឈ្មោះ វិ​ន ជូ​រី អាយុ ១៩ ឆ្នាំ ដែល​លក់ដូរ​ក្នុង​ផ្សារ​រមាស ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ ហើយ​ជនរងគ្រោះ​ក៏បាន​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​តែម្តង ។​

 

​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១ ៥ កញ្ញា ជន​ម្នាក់នេះ​បាន​ចូលទៅ​អុកឡុក​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​តូប​នារី ខាងលើ​ម្តង​រួចមកហើយ ប៉ុន្តែ​ម្ចាស់​អីវ៉ាន់​មិន​ប្តឹង​ទេ លុះ​លើក​នេះ​ទ្រាំលែងបាន​ទើប​ប្តឹង​ទាំង​មុន​ទាំងក្រោយ​តែម្តង ៕

 

Leave a Reply

(*) Required, Your email will not be published