ស្លាប់​មនុស្ស​យ៉ាងតិច ១៣ នាក់ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​គ្នា​ក្នុង​ក្រុង​វ៉ាង​ស៊ី​ង​តោន (Video Inside)

, , Leave a comment

​សហរដ្ឋអាមេរិក ៖ យ៉ាងហោចណាស់​មនុស្ស ១៣ នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ក្នុងការ​បាញ់ប្រហារ​មួយ​នៅក្នុង​សួនច្បារ​មួយ កណ្តាល​ទីក្រុង​វ៉ា​ស៊ី​ង​តោន សហរដ្ឋអាមេរិកកាលពី​ព្រឹក​ម្សិលមិញ​។ យោងតាម​សេចក្ដីរាយការណ៍​របស់​ប៉ូលិស​ជាតិ FBI ។​

navy-yard-shooting6

​បើតាម​អាជ្ញាធរ​នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា បុរស​ម្នាក់នេះ​បាន​ឡើង​ទៅលើ​អាគារ​ជាន់​ទី​៤ ហើយ​ប្រើប្រាស់​កាំភ្លើង​រះ AR-15 និង​កាំភ្លើងខ្លី បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​ជាច្រើន បង្ក​ភាពភ័យខ្លាច​លាយ​លំនឹង​ស្នូរ​កាំភ្លើង ភ្ញាក់ផ្អើល​ទៅដល់​ប៉ូលីស ។ ក្រោយមក​ទើប​ប៉ូលីស​បានមក​អន្តរាគមន៍ ប៉ុន្តែ​ដោយសារតែ​បុរស​មិន​ព្រម​បញ្ឈប់ ហើយ​ថែមទាំង​បាញ់​តបត ទើប​ប៉ូលីស​សម្រាប់​ចិត្ត​បាញ់សម្លាប់​តែម្តង​។​

 navy-yard-shooting1

​គួរបញ្ជាក់​ផងដែរ​ថា សហរដ្ឋអាមេរិក​បាន​ជួបប្រទះ ការបាញ់​កាំភ្លើង​រះ​អនាធិបតេយ្យ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ដោយបាន​សម្លាប់​ប្រជាជន​ស្លូតត្រង់​ជាច្រើន​នាក់ ដែល​បញ្ហា​នេះ បាន​ចោទ​ជា​សំនួរ​ដល់​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផងដែរ​។​

navy-yard-shooting4

ខ្មាន់កាំភ្លើង​ឈ្មោះ Alexis វ័យ​៣៤​ឆ្នាំ ត្រូវបាន​ពួកយោធា​ឲ្យ​ដឹងថា ជា​អតីត​ទាហាន​ម៉ា​រី​ន​បម្រុង នៅ​ទីបញ្ជាការ​យោធា​មួយកន្លែង ក្នុង​រដ្ឋ​តិច​សាស់ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​២០១១ ។ មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មាន់កាំភ្លើង​រូបនេះ បាញ់សម្លាប់​មនុស្ស ក្នុងពេលនោះ កំពុង​ត្រូវបាន​ស៊ើបអង្កេត​៕

 

Leave a Reply

(*) Required, Your email will not be published