របួស​ជាង ៧០ នាក់ ក្នុង​ហេតុការណ៍​បាតុកម្ម​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ

, , Leave a comment

​ប្រទេស​ថៃ ៖ យ៉ាងហោចណាស់​បាតុករ​ពីរ​នាក់ និង​កម្លាំង​នគរបាល​ចំនួន ៧០ នាក់​បាន​ទទួលរងរ​បួស ខណៈដែល​មានការ​ប៉ះទង្គិច​មួយ​រវាង​ភាគី​ទាំងពីរ​នៅ​ភាគខាងត្បូង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។ តាម​ប្រភពពី​កាសែត Nation បាន​រាយការណ៍ ពួក​បាតុករ​ប្រមាណ​ជា ៥០០ នាក់​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថៃ​ពាក់ព័ន្ធ​នឹង​តម្លៃ​កៅស៊ូ​។ មាន​រថយន្ត​នគរបាល​ប្រមាណ​១០​គ្រឿង ត្រូវបាន​ដុតបំផ្លាញ​ចោល ក្នុងពេល​កើតហេតុ​ការណ៍​លើក​នោះ​។​

17 Story 01(A)

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពួក​អ្នកប្រឆាំង​ប្រដាប់​ដោយ​ចំ​ពាម​កៅស៊ូ និង​ដំបង បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​បង្ក្រាប​បាតុកម្ម​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ ទឹកភ្នែក ពោលគឺ​បន្ទាប់ពី​ពួកគេ​បាន​បិទផ្លូវ​ធំ​មួយ ក្នុង​បំណង​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​ថៃ បង្កើន​ការឧបត្ថម្ភ​ធន​ដល់​ពួកកសិករ​ដាំ​កៅស៊ូ​។​ ​នៅ​មុនពេល​មានការ​ប្រឆាំង​តវ៉ា​កាលពី​ថ្ងៃ​ចន្ទ មាន​ពួក​បាតុករ​ភាគច្រើន​សុទ្ធតែ​កសិករ​បាន​យល់ស្រប​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​សរុប ២១,២​ពាន់ លាន​បាត ដល់​កសិករ​ដាំ​កៅស៊ូ ទូទាំងប្រទេស ឬ ឧបត្ថម្ភ​ស្មើនឹង​ប្រមាណ​១០​បាត ក្នុង​ជ័រកៅស៊ូ​មួយ​គីឡូក្រាម ជាហេតុ​នាំ​ឲ្យ​តម្លៃ​ជ័រកៅស៊ូ​លើ​ទីផ្សា មានតម្លៃ​៩០​បាត ក្នុង​មួយ​គីឡូក្រាម​។​

17 Story 01(B)

​ប៉ុន្តែ​ពួកកសិករ​ប្រមាណ​ជា​៥០០​នាក់ នៅតែ​មិន​ព្រម​តាម​គោលការណ៍​នេះ ដោយ​ពួកគេ​បានស្នើ​សុំ​ឲ្យ​ជ័រកៅស៊ូ​មានតម្លៃ​១២០​បាត ក្នុង​មួយ​គីឡូក្រាម​។ អាជ្ញាធរ​កំពុង​ពិចារណា​លើ​វិធានការ​ដាក់​ឲ្យ​មានការ​ប្រកាសអាសន្ន​ពិសេស ដើម្បី​គ្រប់គ្រង​ពួក​បាតុករ​ថៃ នា​ភាគខាងត្បូង​៕

 

Leave a Reply

(*) Required, Your email will not be published